អង់គ្លេសនិងសហភាពអឺរ៉ុប (EU) ខិតខំប្រឹងប្រែងសម្រេចបាននូវសេចក្តីព្រាងនៃកិច្ចព្រមព្រៀងមួយមុនពេលកិច្ចប្រជុំកំពូលអឺរ៉ុប
(VOVWORLD) - នាថ្ងៃទី ១៥ ខែតុលា អ្នកចរចាអង់គ្លេសនិងសហភាពអឺរ៉ុប (EU) បានខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសេចក្តីព្រាងនៃកិច្ចព្រមព្រៀង Brexit (ឬហៅថា អង់គ្លេសចាកចេញពី EU) ពោលគឺមុន ២ ថ្ងៃនៃកិច្ចប្រជុំកំពូល EU នេះ ដែលត្រូវបានចាត់ទុកថាជាកិច្ចប្រជុំចុងក្រោយមុនពេលអង់គ្លេសចាកចេញពី EU តាមផែនការនៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។
ប្រធានគណកម្មការអឺរ៉ុប (EC) លោក Jean-Claude Juncker (រូបថត៖ AFP/TTXVN) |
ថ្វីត្បិតនេះ ទាំងអង់គ្លេសនិងសហភាពអឺរ៉ុបមានសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែង អំពីលទ្ធភាពដែលកិច្ចព្រមព្រៀង Brexit អាចនឹងសម្រេចបាននៅក្នុងសប្តាហ៍នេះ ខណៈដែលបណ្តារដ្ឋមន្ត្រីអឺរ៉ុបបានព្រមានថានឹងមិនអនុញ្ញាតឱ្យទីក្រុងឡុងដ៍ប្រើប្រាស់អៀរឡង់ខាងជើងដូចជា«ទ្វារក្រោយ»នៃទីផ្សាររួមនៅទ្វីបអឺរ៉ុបឡើយ។ ប្រធានក្រុមចរចារ EU ប្រចាំនៅអឺរ៉ុប លោក Michel Barnier បានជូនដំណឹងដល់បណ្តាប្រទេសជាសមាជិកថា ឯកសារច្បាប់មួយនឹងត្រូវបានលើកយកមកពិភាក្សាយ៉ាងយូរបំផុតនៅថ្ងៃទី ១៦ ខែតុលាខាងមុខនេះ៕