អង់គ្លេសនិងអាមេរិកបានឯកភាពបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និងប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងនូវសារសំខាន់នៃទំនាក់ទំនងអង់គ្លេស-អាមេរិក ព្រមទាំងឯកភាពបន្តដេញតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម “មហិច្ឆតា” បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។ 
អង់គ្លេសនិងអាមេរិកបានឯកភាពបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី១៣កក្កដា (រូបថតៈ TTXVN)

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុង បន្ទាប់ពីជំនួបពិភាក្សាជាមួយប្រធានាធិ បតីអាមេរិក លោក Trump នាថ្ងៃទី១៣កក្កដានោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី May បានអះអាងថា ទំនាក់ទំនងអង់គ្លេស-អាមេរិក គឺ “មិនអាចខ្វះបានដើម្បីសេរីភាព យុត្តិធម៌និងសន្តិភាព”។ ភាគីទាំងពីរបានឯកភាព បន្តដេញតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលនាំមកផលប្រយោជន៍សម្រាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ខណៈពេលដែលអង់គ្លេសចាកចេញពី EU។

រីឯខ្លួនវិញ ប្រធានាធិបតី Trump បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអង់គ្លេសដោយមានបន្តនូវកិច្ចព្រមព្រៀងមួយយុត្តិធម៌និងសក្តិសមជាមួយអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ