អង់គ្លេសនិងអ៊ីរ៉ង់តែងតាំងឯកអគ្គរដ្ឋទូតក្រោយរយៈពេល៥ឆ្នាំទំនាក់ទំនងដ៏តានតឹង

អង់គ្លេសនិងអ៊ីរ៉ង់តែងតាំងឯកអគ្គរដ្ឋទូតក្រោយរយៈពេល៥ឆ្នាំទំនាក់ទំនងដ៏តានតឹង - ảnh 1
លោក Nicholas Hopton ឯកអគ្គរដ្ឋទូតថ្មីរបស់អង់គ្លេសប្រចាំនៅអ៊ីរ៉ង់ (រូបថត៖dohanews.co)

(VOVworld) - នាថ្ងៃទី៥ កញ្ញា អង់គ្លេសនិងអ៊ីរ៉ង់ជាលើកដំបូងបានតែងតាំងឯក
អគ្គរដ្ឋទូតថ្មីនៅប្រទេសនិមួយៗ គិតតាំងពីរឿងហេតុដែលក្រុមបាតុករអ៊ីរ៉ង់បានដុត
និងបំផ្លាញស្ថានទូតអង់គ្លេសប្រចាំនៅរដ្ឋធានីតេអេរ៉ង់កាលពីឆ្នាំ២០១១ ដែល
បណ្ដាលឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ចូលក្នុងស្ថានភាពតានតឹង។ទីភ្នាក់
ងារ សារព័ត៌មានរដ្ឋ ISNA របស់អ៊ីរ៉ង់បានផ្សាយថា លោក Hamid Baeidinejad ត្រូវ
តែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅក្រុងឡុងដ៍។អ្នកការទូតរូបនេះដើរតួនាទី
ដ៏សែនសំខាន់ក្នុងការចរចាររវាងអ៊ីរ៉ង់ជាមួយក្រុមមហាអំណាច ដែលជួយសំរេច
លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៥ ហើយលុបចោលបទ
ដាក់ទណ្ឌកម្មអន្តរជាតិទៅលើអ៊ីរ៉ង់។ក្នុងពេលនោះ អង់គ្លេសបានតែងតាំងលោក
 Nicholas Hopton ជាភារៈស្ដីទីរបស់ប្រទេសនេះប្រចាំនៅតេអេរ៉ង់។រដ្ឋមន្រ្តីការបរ
ទេសអង់គ្លេសលោក Boris Johnson បានសំដែងក្ដីសង្ឃឹមថា ការតែងតាំង ឯកអគ្គ
រដ្ឋទូតថ្មីនេះ នឹងគូសសញ្ញានូវកិច្ចសហប្រតិបត្តិការថ្មីប្រកបដោយប្រសិទ្ធិភាព
ជាងមុនរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ