អង់គ្លេសបង្កើតកំពង់ផែសេរី ដើម្បីជម្រុញពាណិជ្ជកម្មក្រោយ Brexit

(VOVWORLD) - អង់គ្លេសគ្រោងនឹងបង្កើតកំពង់ផែសេរីចំនួន ១០ បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប (EU) ។ យោងតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី ២ ខែសីហា រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអង់គ្លេស (DIT) បានឲ្យដឹងថា កំពង់ផែសេរីទាំងនេះ នឹងត្រូវបានបង្កើតឡើងនៅកំពង់ផែសមុទ្រនិងព្រលានយន្តហោះនៅទូទាំងប្រទេសនេះក្រោយពី Brexit ។
អង់គ្លេសបង្កើតកំពង់ផែសេរី ដើម្បីជម្រុញពាណិជ្ជកម្មក្រោយ Brexit - ảnh 1 ទង់ជាតិអង់គ្លេស (ខាងលើ) និងទង់ជាតិ EU (ខាងក្រោម) នៅខាងក្រៅទីស្នាក់ការរដ្ឋសភាទីក្រុងឡុងដិ៍ (រូបថត៖ TXXVN) 

ទាំងនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់សហគ្រាសពាក់ព័ន្ធនឹងវិស័យផលិតកម្មនិងសេវាកម្ម ដោយ ចៀសវាងពីការត្រួតពិនិត្យនិងបែបបទដែលមិនចាំបាច់ ព្រមទាំងនាំមកនូវផលប្រយោជន៍ខាងពន្ធដារនិងពន្ធគយផងដែរ ។ ប្រការនេះនឹងជួយឲ្យកំពង់ផែនិងព្រលានយន្តហោះរបស់ អង់គ្លេសទទួលបាននូវអត្ថប្រយោជន៍ពេញលេញពីបណ្តាឱកាសក្រោយ Brexit ។ ព័ត៌មានលម្អិតអំពីវិធីដែលកំពង់ផែនិងអាកាសយានដ្ឋាន ដើម្បីចូលរួមក្នុងបទប្បញ្ញត្តិដូចពោលខាងលើនេះ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ រដ្ឋមន្រ្តី DIT លោកស្រី Liz Truss បានលើកច្បាស់ថា អង់គ្លេសនឹងមានគោលនយោបាយពាណិជ្ជកម្មឯករាជ្យរបស់ខ្លួនក្រោយពីចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ