អង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
|
អង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម |
(VOV)_នាថ្ងៃទី១១ មេសា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Philip Hammond
បានអោយដឹងថា៖ លោកនឹងដំណើការពិភាក្សាអំពីបណ្ដាឱកាសបង្កើនទំនាក់ទំនង
សហប្រតិបត្តិការជាមួយវៀតណាម ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម។
ភាគីអង់គ្លេសបានអះអាងថា៖ ដំណើរទស្សនកិច្ចលើកនេះជាឱកាសដើម្បីជំរុញកិច្ច
សហប្រតិបត្តិការអំពីពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងអប់រំនៅវៀតណាម។
លោក Philip Hammond បានចាត់ទុកថា៖ទំនាក់ទំនងអង់គ្លេសនិងវៀតណាម ត្រូវ
បានពង្រឹងនិងពង្រីក លើច្រើនវិស័យ។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី រវាងវៀត
ណាមនិងអង់គ្លេសបានកើនឡើងទ្វេដង ពីឆ្នាំ២០១០។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសអង់គ្លេស នាថ្ងៃទី១២ មេសា
នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Philip Hammond។
នាថ្ងៃទី១៣មេសា លោក Philip Hammond នឹងជួបសន្ទនាជាមួយអង្គភាពអាជីវកម្ម
អង់គ្លេស កំពុងធ្វើសកម្មភាពនៅវៀតណាម៕