អង់គ្លេសបង្កើនការចំណាយលើវិស័យការពារជាតិ
(VOVWORLD) - អង់គ្លេសនឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលឈានដល់ប្រហែល ៨៧ ពាន់លានផោន (ជាង ១០០ ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ មុនឆ្នាំ ២០៣០។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ។ រូបថត៖ THX/TTXVN |
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak កាលពី ថ្ងៃទី ២៣ ខែមេសា បានប្រកាសថា ប្រទេសនេះនឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលឈានដល់ប្រហែល ៨៧ ពាន់លានផោន (ជាង ១០០ ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ មុនឆ្នាំ ២០៣០។
សេចក្តីប្រកាសខាងលើត្រូវបានធ្វើឡើងដោយលោក Rishi Sunak នៅក្នុងសន្និសីទកាសែតជាមួយអគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញ។ យោងតាមលោក Rishi Sunak វិស័យការពារជាតិរបស់ប្រទេសនេះនឹងទទួលបានប្រាក់បន្ថែមចំនួន ៧៤ ពាន់លានផោនក្នុងរយៈពេល ៦ ឆ្នាំដើម្បីបង្កើនការផលិតគ្រាប់រំសេវដែលធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាប្រទេសចំណាយលើវិស័យការពារជាតិធំទីពីរនៅក្នុងអង្គការណាតូ។ លោកបញ្ជាក់ថា ប្រទេសនេះនឹងត្រូវធ្វើបន្ថែមទៀតដើម្បីការពារប្រទេស និងផលប្រយោជន៍របស់ខ្លួន៕