អង់គ្លេសបង្កើនបន្ថែមស្ថាប័នអាជ្ញាធរសាធារណៈចំនួន២០ក្រោយពី Brexit
(VOVWORLD) - រដ្ឋាភិបាលអង់គ្លេសសន្យានឹងបង្កើនស្ថាប័នអាជ្ញាធរ សាធារណៈថ្មី ចំនួន២០នៅទីក្រុងនានាខាងក្រៅរដ្ឋធានីឡុងដ៍ ដើម្បីទទួលបន្ទុកកិច្ចការទាក់ទិន ដល់ការប្រតិបត្តិប្រទេសជាតិ ក្រោយពីអង់គ្លេសចាកចេញពី EU ដែលឬហៅថា Brexit។
អនុរដ្ឋមន្រ្តីខុទ្ទកាល័យគណៈរដ្ឋមន្រ្តីអង់គ្លេសលោក Chris Skidmore (រូបថត៖theapracity.com) |
(VOVworld) - រដ្ឋាភិបាលអង់គ្លេសសន្យានឹងបង្កើនស្ថាប័នអាជ្ញាធរសាធារណៈថ្មី ចំនួន២០នៅទីក្រុងនានាខាងក្រៅរដ្ឋធានីឡុងដ៍ ដើម្បីទទួលបន្ទុកកិច្ចការទាក់ទិន ដល់ការប្រតិបត្តិប្រទេសជាតិ ក្រោយពីអង់គ្លេសចាកចេញពី EU ដែលឬហៅថា Brexit។ មជ្ឈដ្ឋានមន្ត្រីរដ្ឋាភិបាលអង់គ្លេសចាត់ទុកថា ការបង្កើនបន្ថែមស្ថាប័ន អាជ្ញាធរសាធារណៈនេះ មិនត្រឹមតែជាការងារចាំបាច់ដើម្បីដោះស្រាយកិច្ចការ រដ្ឋបាលដែល ព្រុចស៊ែលផ្ទេរប្រគល់ឲ្យក្រុងឡុងដ៍ប៉ុណ្ណោះទេ ថែមទាំងបង្កើនការងារ ធ្វើនិងអភិវឌ្ឍន៍សង្គមសំរាប់ប្រជាជនរស់នៅខាងក្រៅរដ្ឋធានីឡុងដ៍ទៀតផង។ ទន្ទឹមនឹងនោះ ការបង្កើតស្ថាប័ន អាជ្ញាធរសាធារណៈនៅខេត្តក្រុងក្នុងទូទាំង ប្រទេស នឹងជួយអង់គ្លេសកាត់បន្ថយការចំណាយថវិកាផងដែរ៕