អង់គ្លេសបញ្ជាក់នូវករណីឆ្លងវីរុស Zika ចំនួន៤គិតតាំងពីដើមឆ្នាំមក
(VOVworld) - ស្ថាប័នសុខាភិបាលសាធារណៈអង់គ្លេស (PHE) នាថ្ងៃទី១០ កុម្ភៈ
បានឲ្យដឹងថា មានយ៉ាងហោចណាស់មនុស្សចំនួន៤នាក់ត្រូវឆ្លងវីរុស Zika នៅ
ប្រទេសនេះចាប់តាំងពីខែមករាមក ហើយបរិមាណនេះអាចបន្តកើនឡើងនៅពេល
ប្រជាពលរដ្ឋវិលត្រឡប់មកប្រទេសវិញក្រោយពីទៅទេសចរណ៍នៅតំបន់អាសន្ន
រោគនៅអាមេរិកឡាទីនដូចជាកូឡុំប៊ី វេណេហ្ស៊ុយអេឡា និងម៉ិកស៊ិក។ ប៉ុន្តែ
លោកស្រី Dilys Morgan សមាជិកមួយនាក់នៃ PHE បានចាត់ទុកថា លទ្ធ ភាពឆ្លង
វិរុស Zika នៅអង់គ្លេសគឺទាបណាស់ ដោយសារប្រភេទមូស Aedes ឆ្លង វីរុសនេះ
ត្រឹមតែរស់នៅក្នុងតំបន់ត្រូពិចប៉ុណ្ណោះ បើទោះបីជាមានភស្តុតាងសរ ឲ្យឃើញថា
វីរុស Zika អាចឆ្លងតាមផ្លូវភេទក៏ដោយ៕