អង់គ្លេសបំផ្លាញចោលឧបាយកលភេរវកម្មទៅលើទីក្រុងចំនួន ៤
|
អង់គ្លេសបំផ្លាញចោលឧបាយកលភេរវកម្មទៅលើទីក្រុងចំនួន ៤ (Image: VNA) |
(VOVworld) – កងទ័ពជើងអាកាសចក្រភពអង់គ្លេស (RAF) ទើបនឹងបំផ្លាញ
ចោលឧបាយកលវាយប្រហារភេរវកម្មទៅលើទីក្រុងចំនួន ៤ នៅប្រទេសនេះ
។ RAF បានរកឃើញអ្នកបើកយន្តហោះបរទេសចំនួន ២ នាក់ដែលកំពុងទាក់
ទង គ្នាអំពីបណ្ដាទីកន្លែងវាយប្រហារតាមវិទ្យុរ៉ាឌីអូរគឺទីក្រុងឡុង ទីក្រុង Bath
ទីក្រុង Brighton និងទីក្រុង Ipswich។ អ្នកបើកយន្តោះមួយនាក់ក្នុងចំណោមមុខ
សញ្ញា សង្ស័យពោលខាងលើកំពុងធ្វើការក្នុងក្រុមហ៊ុនអាកាសចរណ៍មួយ
ដែលស្ថិតក្នុង បញ្ជីឈ្មោះជាប់របស់ចារកម្មអន្តរជាតិ។ បណ្តាមុខសញ្ញាពោល
ខាងលើត្រូវ បានចាត់ទុកគាំទ្រអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)៕