អង់គ្លេសផ្អាកការប្រាស្រ័យទាក់ទងខាងការទូតជាន់ខ្ពស់ជាមួយរុស្ស៊ី

(VOVWORLD) -អង់គ្លេសនឹងបង្កកទ្រពសម្បត្តិរបស់រុស្ស៊ីនៅអង់គ្លេស ដែលទីក្រុងឡុងដ៏មានភស្តុតាងថាត្រូវបានប្រើប្រាស់ដើម្បី "ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ ឬទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងអ្នកស្នាក់នៅអង់គ្លេស" ។
អង់គ្លេសផ្អាកការប្រាស្រ័យទាក់ទងខាងការទូតជាន់ខ្ពស់ជាមួយរុស្ស៊ី - ảnh 1 អង់គ្លេសផ្អាកការប្រាស្រ័យទាក់ទងខាងការទូតជាន់ខ្ពស់ជាមួយរុស្ស៊ី

នាថ្ងៃទី ១៤ មិនា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសថា៖ ទីក្រុងឡុងដ៏បានផ្អាកសកម្មភាពជួបប្រាស្រ័យទាក់ទងខាងការទូតជាន់ខ្ពស់ជាមួយរុស្ស៊ី ហើយដកចេញនូវសេចក្ដីអញ្ជើញចំពោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលមកបំពេញទស្សនកិច្ចនៅអង់គ្លេស ហើយកាយវិការនេះបានបង្កើនភាពតានតឹងខាងការទូតដោយអូសបន្លាយជាច្រើនថ្ងៃមករវាងប្រទេសទាំងពីរ ដែលទាក់ទិននឹងករណីបំពុលអតីតចារបុរសជនជាតិរុស្ស៊ី លោក Sergei Skripal។ ថ្លែងមតិទៅកាន់រដ្ឋសភាអង់គ្លេស លោកស្រី Theresa May បានព្រមានថា អ្នកការទូតរុស្ស៊ីចំនួន ២៣ នាក់ប្រចាំនៅអង់គ្លេស នឹងត្រូវចាកចេញពីប្រទេសនេះ ក្នុងរយៈពេល ១ សប្ដាហ៍ បន្ទាប់ពីអាជ្ញាធរទីក្រុងឡុងដ៏បានកំណត់អត្តសញ្ញាណរបស់អ្នកទាំងនេះ គឺជា ចារបុរសស៊ើបការណ៍សម្ងាត់។ ក្រៅពីនេះ លោកស្រី May បានឲ្យដឹងទៀតថា៖ អង់គ្លេសនឹងបង្កកទ្រពសម្បត្តិរបស់រុស្ស៊ីនៅអង់គ្លេស ដែលទីក្រុងឡុងដ៏មានភស្តុតាងថាត្រូវបានប្រើប្រាស់ដើម្បី "ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ ឬទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងអ្នកស្នាក់នៅអង់គ្លេស" ។

ភាពតានតឹងរវាងអង់គ្លេសនិង រុស្ស៊ីដោយ ទាក់ទិននឹងការបំពុលលោក Skripal ដែលបានអូសបន្លាយជាច្រើនថ្ងៃកន្លងទៅ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ