អង់គ្លេសព្រមានថា កិច្ចព្រមព្រៀង Brexit ប្រហែលជាមិននាំកិច្ចព្រមព្រៀង Brexit ទៅបោះឆ្នោតលើកទី៣ទេ

(VOVWORLD) - រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May កាលពីថ្ងៃទី ១៧ ខែមីនា បានព្រមានថាអាចលុបចោលផែនការ នាំយកកិច្ចព្រមព្រៀង Brexit ទៅបោះឆ្នោតលើកទី៣នាសប្តាហ៍ក្រោយនោះទេ លើកលែងតែមានអារម្មណ៍ថា អាចឈ្នះនិងចៀសវាងពីការពន្យាពេលមួយរយៈវែងចំពោះការដែលប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប។
អង់គ្លេសព្រមានថា កិច្ចព្រមព្រៀង Brexit ប្រហែលជាមិននាំកិច្ចព្រមព្រៀង Brexit ទៅបោះឆ្នោតលើកទី៣ទេ - ảnh 1 អង់គ្លេសព្រមានថា កិច្ចព្រមព្រៀង Brexit ប្រហែលជាមិននាំកិច្ចព្រមព្រៀង Brexit ទៅបោះឆ្នោតលើកទី៣ទេ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ លោក Liam Fox បានឲ្យដឹងថាពិតជាពិបាកមានហេតុផលដើម្បីរៀបចំការបោះឆ្នោតបើដឹងថាវានឹងបរាជ័យ។ គួរបញ្ជាក់ថា អង់គ្លេសបានធ្លាក់ខ្លួនចូលក្នុងស្ថានភាពជាប់គាំងផ្នែកនយោបាយនៅពេលដែលនៅសល់ប៉ុន្មានថ្ងៃទៀតនឹងខិតជិតដល់កាលកំណត់របស់ Brexit (ត្រូវថ្ងៃ២៩ មិនាខាងមុខ) ដោយបញ្ចប់ ៤៦ ឆ្នាំនៃការដែលអង់គ្លេសធ្វើជាសមាជិកសហភាពអឺរ៉ុប។ សភាជាន់ទាបបានបដិសេធ ២ លើកនូវខ្លឹមសារនៃកិច្ចព្រមព្រៀង Brexit ដែល លោកស្រី Theresa May បានជួបការលំបាកក្នុងការ សម្រេចជាមួយបណ្តាថ្នាក់ដឹកនាំសហភាពអឺរ៉ុបនាចុងឆ្នាំ២០១៨កន្លងទៅ។ លោកស្រី Theresa May គ្រោងនឹងនាំកិច្ចព្រមព្រៀងនេះទៅបោះឆ្នោតលើកទី៣នៅថ្ងៃទី ២០ ខែមីនាខាងមុខ ហើយប្រសិនបើឯកសារនេះត្រូវបានអនុម័តដោយសមាជិកសភា នោះនាយករដ្ឋមន្ត្រីអង់គ្លេស នឹងស្នើឱ្យសហភាពអឺរ៉ុបពន្យារពេលថែមទៀតសំរាប់ Brexit ផ្នែកបច្ចេកទេសយារហូតដល់ខែមិថុនាឆ្នាំ ២០១៩ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ