អង់គ្លេសលើកកំរិតយន្តការការទូតរបស់ភាគីប្រឆាំងនៅស៊ីរី
|
អង់គ្លេសលើកកំរិតយន្តការការទូតរបស់ភាគីប្រឆាំងនៅស៊ីរី (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១៥ ឧសភា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក William
Hague បានឲ្យដឹងថា៖ ប្រទេសនេះបានលើកកំរិតយន្តការការទូតរបស់ខុទ្ទកាល័យ នៃភាគីប្រឆាំងនៅស៊ីរីប្រចាំនៅទីក្រុងឡុងទៅជាក្រុមបេសកម្ម។ ថ្លែងមតិបន្ទាប់
ពីសន្និសីទក្រុម “បណ្ដាមិត្តរបស់ស៊ីរី” នៅទីក្រុងឡុង លោក Hague បានឲ្យដឹងថា៖ យន្តការកាទូតនៃខុទ្ទកាល័យរបស់សម្ព័ន្ធភាពជាតិស៊ីរី (SNC) ត្រូវបានលើកកំរិត ដើម្បីទទួលស្គាល់ការទំនុកទុកចិត្តរាំងមាំក្នុងទំនាក់ទំនងដៃគូ។ ក្រុម “បណ្ដាមិត្ត
របស់ស៊ីរី” ក៏បានសន្យាផ្តល់ជំនួយដល់ភាគីប្រឆាំងនៅស៊ីរីផងដែរ៕