អង់គ្លេសលើកទឹកចិត្តវិនិយោគិនចូលមកវៀតណាម។
VOV -  
(VOV) /  
|
លោក Paul Smith នាយកគ្រប់គ្រងក្រុមហ៊ុន Harvey Nash ដែលកំពុងធ្វើសកម្មភាពនៅវៀតណាម |
VOV-សិក្ខាសាលា “ឱកាសអាជីវកម្មនិងវិនិយោគវៀតណាម-អង់គ្លេស”
បានប្រព្រឹត្តទៅនៅក្រុងឡុងនាថ្ងៃទី១៤សីហា ដោយស្ថានទូតវៀតណាម
នៅចក្រភពអង់គ្លេស៍និងអៀកឡង់ខាងជើងសហការជាមួយក្រុមប្រឹក្សា
អាជីវកម្មអង់គ្លេស៍-អាស៊ាន (UKABC) រៀបចំឡើងក្នុងឱកាសក្រុមការងារ
របស់ទីក្រុងហាណូយដឹកនាំដោយអនុប្រធានគណៈកម្មាធិការប្រជាជន
ទីក្រុងលោក Nguyen Huy Tuong ទៅទស្សនកិច្ចការងារនៅអង់គ្លេស៍។ នៅ
សិក្ខាសាលាលោក Paul Smith នាយកគ្រប់គ្រងក្រុមហ៊ុន Harvey Nash ដែលកំពុងធ្វើសកម្មភាពនៅវៀតណាមបានលើកទឹកចិត្តបណ្ដាអង្គភាព
អាជីវកម្មអង់គ្លេស៍ស្វែងរកឱកាសរកស៊ីនៅវៀតណាម ពីព្រោះនេះជាទីផ្សារ
មួយពោពេញទៅដោយសក្ខានុភាព។ រីឯលោក Nguyen Huy Tuong បានឲ្យ
ដឹងថា ការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរជា
វិស័យមួយក្នុងចំណោមវិស័យសំខាន់ត្រូវបានលើកឡើងក្នុងសេចក្តីថ្លែងការ រួមអំពីដៃគូរយុទ្ធសាស្ត្រដែលអង់គ្លេស៍និងវៀតណាម បានចុះហត្ថលេខានា
ខែកញ្ញាឆ្នាំ២០១០។ លោក Nguyen Huy Tuong ចង់ឲ្យបណ្ដាអង្គភាពអាជីវកម្ម
អង់គ្លេស៍វិនិយោគចូលមកហាណូយលើវិស័យជាច្រើនថែមទៀតដូចជា
ហិរញ្ញវត្ថុ ធនាគារ សេវាកម្ម ធានារាប់រង បច្ចេកវិទ្យាខ្ពស់ អប់រំនិងសុខាភិបាល៕
VOV
-VOV