អង់គ្លេសវាយតម្លៃខ្ពស់ចំពោះឱកាសសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគជាមួយវៀតណាម

(VOVWORLD) -ក្នុងឱកាសសមាជិកសភា Edward Vaizey ទើបនឹងបាននាយករដ្ឋមន្ត្រីអង់គ្លេស ជ្រើសតាំងជាបេសកជនពិសេសទទួលបន្ទុកបញ្ហាពាណិជ្ជកម្មជាមួយវៀត ណាម កម្ពុជា ឡាវនោះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង់ គ្លេសបានធ្វើការសំភាសន៍លោក អំពីទំនាក់ទំនងពាណិជ្ជកម្មរវាងអង់គ្លេសជាមួយវៀត ណាម។ 
អង់គ្លេសវាយតម្លៃខ្ពស់ចំពោះឱកាសសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគជាមួយវៀតណាម - ảnh 1សមាជិកសភា Edward Vaizey បេសកជនពិសេសទទួលបន្ទុកពាណិជក្ជកម្មនៃប្រទេសវៀតណាម កម្ពុជានិងឡាវ (រូបថតៈ AFP)

លោករូបនេះបានចាត់ទុកថា ការដែលអង់គ្លេសសហការជាមួយ វៀតណាម នឹងនាំមកលទ្ធផលវិជ្ជមាន។ ក្រុមហ៊ុននានារបស់អង់គ្លេសនិងវៀតណាមអាចសហ ការជាមួយគ្នាលើគ្រប់វិស័យ ដូចជាផលិតទំនិញ ថាមពល និងបណ្តាគំរោងការអំពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាវិស័យផលិតទំនិញ។

        ទន្ទឹមជាមួយគ្នានោះ លោកក៏សង្ឃឹមថា មហាវិទ្យាល័យនានារបស់អង់គ្លេស នឹងបង្កើនវត្តមានបនៅវៀតណាម។ ក្នុងសភាពការអង់គ្លេសចាកចេញពីសហភាព អឺរ៉ុប (EU) លោក Vaizey សង្ឃឹមថា អង់គ្លេសនិង វៀតណាមអាចទទួលបានកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មួយដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ