អង់គ្លេសសង្កត់ធ្ងន់ទៅលើលក្ខ័ណ្ឌអំពីទំនាក់ទំនងជាមួយ EU នាអនាគត
(VOVWORLD) - នាថ្ងៃទី ១៦ មិថុនា អង់គ្លេសបានប្រកាសមិនអាចទទួលបាន កិច្ចព្រមព្រៀងណាមួយអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ប្រសិនបើ ទំនាក់ទំនងនាពេលខាងមុខរវាងអង់គ្លេសនិង EU មិនត្រូវបានគិតដល់ ទេ។
អង់គ្លេសសង្កត់ធ្ងន់ទៅលើលក្ខ័ណ្ឌអំពីទំនាក់ទំនងជាមួយ EU នាអនាគត |
(VOVworld) – នាថ្ងៃទី ១៦ មិថុនា អង់គ្លេសបានប្រកាសមិនអាចទទួលបាន កិច្ចព្រមព្រៀងណាមួយអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ប្រសិនបើ ទំនាក់ទំនងនាពេលខាងមុខរវាងអង់គ្លេសនិង EU មិនត្រូវបានគិតដល់ ទេ។ អ្នកនាំពាក្យក្រសួងទទួលបន្ទុកបញ្ហា Brexit របស់អង់គ្លេសថា៖ ក្នុងពេល ដែលមាត្រាទី ៥០ នៃសន្ធិសញ្ញាទីក្រុង Lisbon ត្រូវបានអនុវត្ត ទស្សនៈរបស់ ក្រុងឡុងគឺ៖ កិច្ចព្រមព្រៀងអំពី Brexit និងលក្ខ័ណ្ឌស្តីអំពីទំនាក់ទំនងនាអនាគត ត្រូវបានឯកភាពជាមួយគ្នា។ ក្រុងឡុងចាត់ទុកថា៖ មិនអាចបញ្ចប់ដំណើរ Brexit ខណៈដែល ទំនាក់ទំនងទ្វេភាគីខាងមុខមិនត្រូវបានផ្តោតទៅលើនៅឡើយទេ។ មុននេះ នាថ្ងៃទី ១៥ មិថុនា រដ្ឋអំណាចអង់គ្លេសបានប្រកាសថា៖ ការចរចារអំពី Brexit នឹងចាប់ផ្តើមនាថ្ងៃទី ១៩ មិថុនាខាងមុខ តាមកាលកំណត់៕