អង់គ្លេសសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយអាមេរិក

(VOVWORLD) -ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab នឹងជួបចរចាជាមួយសមភាគីអាមេរិក លោក Mike Pompeo ខណៈដែល រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ លោកស្រី Liz Truss ក៏នឹងចូលរួមបណ្ដាកិច្ចប្រជុំជាមួយក្រុមមន្ត្រីពាណិជ្ជកម្មអាមេរិកផងដែរ។
អង់គ្លេសសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយអាមេរិក - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson (រូបថត៖ AFP / VNA)

នាថ្ងៃទី ៧ ខែសីហា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបញ្ជូនក្រុមមន្ត្រីការទូត និងពាណិជ្ជកម្មជួរមុខធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងទទួលឲ្យបានកិច្ចព្រមព្រៀងពាណិជ្ជកមួយសម្រាប់ដំណាក់កាលក្រោយ Brexit - អង់ក្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ជាមួយអាមេរិក។

ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab នឹងជួបចរចាជាមួយសមភាគីអាមេរិក លោក Mike Pompeo ខណៈដែល រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ លោកស្រី Liz Truss ក៏នឹងចូលរួមបណ្ដាកិច្ចប្រជុំជាមួយក្រុមមន្ត្រីពាណិជ្ជកម្មអាមេរិកផងដែរ។

ក្រោយជំនួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump និង អនុប្រធានាធិបតីអាមេរិក លោក Mike Pence នៅទីក្រុងវ៉ាស៊ីនតោននោះ រដ្ឋមន្រ្តីការបរទេស លោក Raab បានអះអាងថា អង់គ្លេសមានគោលបំណងធ្វើការជាមួយដៃគូអាមេរិកដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដែលផ្ដល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ហើយថែមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងរាល់ការសាកល្បងសន្តិសុខរួម។

ចំណែកឯ រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ លោកស្រី Liz Truss បានអះអាងថា ទីក្រុងឡុងដ៏បានផ្ដល់អាទិភាពចម្បងលើការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីជាមួយអាមេរិក។ អង់គ្លេសមានបំណងចង់ពន្លឿនការចរចាពាណិជ្ជកម្មជាផ្លូវការជាមួយអាមេរិក សំដៅទទួលឲ្យបានកិច្ចព្រមព្រៀងមួយជាមួយអាមេរិក ដើម្បីសហគ្រាសអង់គ្លេសអាចក្ដាបជាប់នូវឱកាសមាស ក្នុងការជំរុញពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ