|
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖EPA) |
(VOVworld) - នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានសំដែង
ទស្សនៈគាំទ្រសេរីភាពពាណិជ្ជកម្ម នៅពេលប្រកាសថា ប្រទេសអង់គ្លេសត្រូវនាំមុខ
ពិភពលោកខាងសេរីភាពពាណិជ្ជកម្ម ក្នុងកាលៈទេសៈដែលប្រទេសនេះកំពុងត្រៀម
រៀបចំឲ្យដំណើរការចាកចេញពីសហភាពអឺរ៉ុប (EU) និងមហាសេដ្ឋីលោក Donald
Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ថ្លែងមតិនៅក្រុងឡុងដ៍នាថ្ងៃទី១៤
វិច្ចិកា លោកស្រី May បានអំពាវនាវឲ្យសហគ្រាសនិងរដ្ឋា ភិបាលត្រូវផ្លាស់ប្ដូរដើម្បី
ស្ដារទំនុកទុកចិត្ត ធ្វើអាជីវកម្មយ៉ាងត្រឹមត្រូវហើយបើក ទ្វារទីផ្សារសេរី។លោកស្រី
May អះអាងថា សេរីភាពពាណិជ្ជកម្មជាវិធានការល្អ បំផុតដើម្បីកាត់បន្ថយភាព
ក្រីក្រលើទូទាំងពិភពលោក ហើយរដ្ឋាភិបាលត្រូវខំ ប្រឹងប្រែងដើម្បីធានាឲ្យ
ប្រជាជនគ្រប់រូបសុទ្ធតែទទួលបានផលប្រយោជន៍ពីសេរីភាពពាណិជ្ជកម្មនិង
សកលភាវូបនីយកម្ម៕