អង់គ្លេសសន្យាលើកលែងទិដ្ឋាការចូលក្នុងប្រទេសសំរាប់ប្រជាពលរដ្ឋ EU ក្រោយពី Brexit

(VOVWORLD) - នាថ្ងៃទី១៧ សីហា ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសឲ្យដឹងថា ឡុងដ៍នឹងលើកលែងទិដ្ឋាការចូលក្នុងប្រទេសសំរាប់ប្រជាពលរដ្ឋសហភាពអឺរ៉ុប (EU) ក្រោយពី Brexit។ 
អង់គ្លេសសន្យាលើកលែងទិដ្ឋាការចូលក្នុងប្រទេសសំរាប់ប្រជាពលរដ្ឋ EU ក្រោយពី Brexit - ảnh 1 អង់គ្លេសសន្យាលើកលែងទិដ្ឋាការចូលក្នុងប្រទេសសំរាប់ប្រជាពលរដ្ឋ EU ក្រោយពី Brexit (រូបថត៖PA)

(VOVworld) - នាថ្ងៃទី១៧ សីហា ខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសឲ្យដឹងថា ឡុងដ៍នឹងលើកលែងទិដ្ឋាការចូលក្នុងប្រទេសសំរាប់ប្រជាពលរដ្ឋសហភាពអឺរ៉ុប (EU) ក្រោយពី Brexit។ ប៉ុន្តែ ប្រការនេះមិនមានន័យថា ប្រជាពលរដ្ឋ EU នឹង មានសិទ្ធិដោយស្វ័យប្រវត្តិស្នាក់នៅអង់គ្លេសជារៀងរហូតទេ។ ប្រសិនបើចង់ ស្នាក់នៅដ៏យូរអង្វែងនៅអង់គ្លេស ប្រជាពលរដ្ឋ EU ត្រូវគោរពការកំណត់អន្តោ ប្រវេសន៍ថ្មី។ រដ្ឋមន្ត្រីនានាទាក់ទិនដល់បញ្ហាអន្តោប្រវេសន៍របស់អង់គ្លេសឲ្យដឹង ថា Brexit នឹងជួយរដ្ឋាភិបាលអាចគ្រប់គ្រងបញ្ហាជនអន្តោប្រវេសន៍។ ប្រការនេះ មិនមានន័យថា រដ្ឋាភិបាលចង់បញ្ឈប់ការធ្វើអន្តោប្រវេសន៍ចូលក្នុងអង់គ្លេសទេ ផ្ទុយទៅវិញ រដ្ឋាភិបាលអះអាងថា នឹងបន្តអនុញ្ញត្តិឲ្យពលករស្ទាត់ជំនាញខ្ពស់ពី EU មកអង់គ្លេសធ្វើការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ