អង់គ្លេសស្វែងរកទំនាក់ទំនងពាណិជ្ជកម្ម នៅខាងក្រៅសហភាពអឺរ៉ុប (EU)
(VOVWORLD) - ក្នុងបរិបទដែលនៅសល់តែមិនដល់ ២ សប្តាហ៍ទៀត ចក្រភពអង់គ្លេសនឹងចាកចេញជាផ្លូវការពី“ ដំបូលរួម” របស់សហភាពអឺរ៉ុប (EU) ហើយប្រទេសនេះកំពុងខិតខំប្រឹងប្រែងស្វែងរកទំនាក់ទំនងពាណិជ្ជ កម្មថ្មី។
នាយករដ្ឋមន្រ្តី អង់គ្លេស លោក Boris Johnson (រូបថត៖ THX/TTXVN) |
នាថ្ងៃទី ២០ ខែមករា អង់គ្លេសបានរៀបចំកិច្ចប្រជុំកំពូលវិនិយោគអង់គ្លេស - អាហ្វ្រិកលើកទី ១ នៅទីក្រុងឡុងដ៍។ ក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានជួបជាមួយថ្នាក់ដឹកនាំចំនួន ១៦ នាក់នៅក្នុងចំណោមប្រទេសចំនួន ២១ នៅទ្វីបអាហ្វ្រិក ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីអំពាវនាវឱ្យមានទំនាក់ទំនងវិនិយោគកាន់តែស៊ីជម្រៅថែមទៀតជាមួយបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ព្រមទាំងជូនដំណឹងអំពីផែនការរបស់ចក្រភពអង់គ្លេសបញ្ចប់ការគាំទ្រដល់រោងចក្រថាមពលឧណ្ហអគ្គិសនីនៅឯបរទេសផងដែរ។ រដ្ឋាភិបាលអង់គ្លេសសង្ឃឹមថានៅក្នុងកិច្ចប្រជុំនេះ បណ្តាក្រុមហ៊ុននៃភាគីទាំងពីរនឹងសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានតម្លៃទឹកប្រាក់ប្រមាណ ៦,៥ ពាន់លានផោនផងដែរ៕