អង់គ្លេសអាចចាកចេញពី EU ក្នុងករណីអង្គការនេះទទួលបរាជ័យក្នុងកំណែទម្រង់

អង់គ្លេសអាចចាកចេញពី EU ក្នុងករណីអង្គការនេះទទួលបរាជ័យក្នុងកំណែទម្រង់ - ảnh 1
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Geogre Osborne (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៥ មករា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក Geogre
Osborne បានលើកឡើងលទ្ធភាព ៖ ប្រទេសនេះអាចចាកចេញពីសហភាពអឺរ៉ុប
(EU) ក្នុងករណីអង្គការនេះទទួលបរាជ័យក្នុងកំណែទម្រង់ជា សារវ័ន្តសំដៅកែលំអរ
សមត្ថភាពប្រកួតប្រជែងបង្កើតការងារធ្វើនិងធានាផលប្រយោជន៍នៃបណ្ដាប្រទេស
មិនស្ថិតក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ (Eurozone)។ លោក Geogre Osborne បានចាត់
ទុកថា៖ កិច្ចព្រមព្រៀងសំខាន់ៗនានារបស់ EU មិនសមស្របនឹងស្ថានភាពការពិត
ជាក់ស្តែងនាបច្ចុប្បន្ននិងគោលដៅដែលត្រូវបានដាក់ចេញ។ ការបរាជ័យក្នុង
កំណែទម្រង់នឹងធ្វើឲ្យអឺរ៉ុបធ្លាក់ក្នុងឳនភាពនិងវិបត្តិសេដ្ឋកិច្ចនិង EU នឹងមិនអាច
បន្តសកម្មភាពរបស់ខ្លួន។ រដ្ឋមន្ត្រី Osborne បានអះអាងថែមទៀតថា៖ រដ្ឋាភិបាល
អង់គ្លេសប្តេជ្ញាចិត្តបន្តដំណើរការចរចារអំពីមាត្រាដែលទាក់ទិនដល់ឋានៈជាសមា
ជិក EU របស់ក្រុងឡុងសំដៅធានាប្រទេសនេះនៅជាសមាជិករបស់ EU បន្ទាប់ពី
ការស្ទង់មតិនាឆ្នាំ ២០១៧។ ប៉ុន្តែ សមាហរណកម្មដ៏ទូលំទូលាយពីមួយថ្ងៃទៅ
មួយថ្ងៃរបស់ EU បានបង្កការគំរាមកំហែងចំពោះផ្នែកឧស្សាហកម្មនិងសេវ៉ាកម្ម
ហិរញ្ញវត្ថុរបស់អង់គ្លេស។ប្រការនេះទាមទាឲ្យមានវិធានការគតិយុត្តសំដៅធានា
ផលប្រយោជន៍នៃបណ្ដាប្រទេសជាសមាជិក EU ដែលមិនទាន់ស្ថិតក្នុងតំបន់
Eurozone ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ