អង់គ្លេសអំពាវនាវឲ្យក្រុម G7 ឈានដល់ការព្រមព្រៀងលើ “លិខិតឆ្លងដែនសុខភាពឌីជីថល”បង្ការជំងឺកូវីដ១៩

(VOVWORLD) -  នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson មានបំណងថា កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក(G7) នឹងឈានដល់កិច្ចព្រមព្រៀងមួយស្តីពី“លិខិតឆ្លងដែនសុខភាពឌីជីថល” ប្រឆាំងនឹងជំងឺកូវីដ១៩ និងបើកកិច្ចចរចាអំពីសន្ធិសញ្ញាជាសកល សំដៅត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតដែលអាចកើតឡើងនាពេលអនាគត។

អង់គ្លេសអំពាវនាវឲ្យក្រុម G7 ឈានដល់ការព្រមព្រៀងលើ “លិខិតឆ្លងដែនសុខភាពឌីជីថល”បង្ការជំងឺកូវីដ១៩ - ảnh 1បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូននាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson នៅមន្ទីរពេទ្យមួយក្នុងទីក្រុងឡុង (រូបថត៖ TTXVN)

ថ្លែងនៅលើបណ្តាញ ទូរទស្សន៍ CBC របស់កាណាដាកាលពីថ្ងៃទី ៣០ ខែឧសភា នាយករដ្ឋមន្រ្តីលោក Boris Johnson បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនាពេលខាងមុខ ចាំបាច់ត្រូវឆ្ពោះទៅរកកិច្ចព្រមព្រៀងជាសកល ដើម្បីត្រៀមខ្លួនជាស្រេចទប់ទល់ នឹងជំងឺ ប្រសិនបើនៅពេលអនាគតមានជំងឺរាតត្បាតស្រដៀងគ្នានេះនឹងកើតឡើងនូវពេលបច្ចុប្បន្ន។

លោក Johnson ក៏បានសង្កត់ធ្ងន់ផងដែរថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ត្រូវអនុវត្តន៍នៅទូទាំងពិភពលោក ហើយប្រទេសកំពុងអភិវឌ្ឍន៍ចាំបាច់ត្រូវបានទទួលវ៉ាក់សាំងឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។

លោកនាយករដ្ឋមន្រ្តី ក៏បានកំណត់គោលដៅដោយមហិច្ឆតាថា មនុស្សគ្រប់រូបនៅលើពិភពលោកនឹងបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ នៅចុងឆ្នាំ ២០២២ ជំនួសឲ្យនៅឆ្នាំ ២០២៤ ឬ ២០២៥ ដែលបានលើកឡើងពីមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ