អង់គ្លេសអះអាងថាមិនធ្វើសម្បទានក្នុងបញ្ហាវិក្កយប័ត្រ Brexit

(VOVWORLD) - រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោក Liam Fox នាថ្ងៃទី១ កញ្ញា ប្រកាសថា ឡុងដ៍នឹងមិនធ្វើសម្បទានដោយទទួលយកកំរិតសំណងនាបច្ចុប្បន្ន តាមសំណើររបស់សហភាពអឺរ៉ុប (EU) ដើម្បីចាកចេញពីសហភាពនេះ ដែលឬ ហៅថា Brexit ឡើយ។
អង់គ្លេសអះអាងថាមិនធ្វើសម្បទានក្នុងបញ្ហាវិក្កយប័ត្រ Brexit - ảnh 1  រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោក Liam Fox (រូបថត៖ AFP/TTXVN)

(VOVworld) - រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោក Liam Fox នាថ្ងៃទី១ កញ្ញា ប្រកាសថា ឡុងដ៍នឹងមិនធ្វើសម្បទានដោយទទួលយកកំរិតសំណងនាបច្ចុប្បន្ន តាមសំណើររបស់សហភាពអឺរ៉ុប (EU) ដើម្បីចាកចេញពីសហភាពនេះ ដែលឬ ហៅថា Brexit ឡើយ។ លោករូបនេះក៏បានដាស់តឿន EU ឲ្យពន្លឿនកិច្ចចរចារ អំពីទំនាក់ទំនងរវាភាគីទាំង២ផងដែរ។

        មុននោះ វង់ចរចារទី៣ស្ដីពីបញ្ហា Brexit ក្នុងរយៈពេល៤ថ្ងៃបានបិទបញ្ចប់នា ថ្ងៃទី៣១ សីហា។ ភាគីចូលរួមនានា បានឯកភាពលើកិច្ចការពារសិទ្ធិរបស់ពលករ និងរបបសុខុមាលភាពសង្គមដូចជាធានាសិទ្ធិទាក់ទងជាមួយសេវាកម្មសុខាភិ បាលសំរាប់ពលរដ្ឋ EU និងផ្ទុយទៅវិញ សិទ្ធិធ្វើអាជីវកម្មនិងការទទួលស្គាល់សញ្ញាប័ត្រ របស់គ្នាទៅវិញទៅមក។ ប៉ុន្តែ វង់ចរចារនេះមិនទាន់ទទួលបានការរីកចម្រើនមានលក្ខណៈ សំរេចកំណត់ ដោយសារមិនទាន់ស្វែងរកបាននូវសម្លេងរួមក្នុងបញ្ហាសិទ្ធិពលរដ្ឋ វិក្កយប័៏ត្រ Brexit និងខ្សែព្រំដែនរវាងអង់គ្លេសជាមួយអៀឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ