អចិន្ត្រៃគណៈលេខាលោក Tran Quoc Vuong ជួបធ្វើការជាមួយគណៈកម្មាធិការ បក្សខេត្ត Quang Ngai

(VOVWORLD) - នាព្រឹកថ្ងៃទី២ កក្កដា ក្រុមការងារដឹកនាំដោយអចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម អំពីលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្ត មហាសន្និបាតលើកទី១២របស់បក្ស និងមហាសន្និបាតបក្សភាគខេត្តលើកទី១៩។
ថ្លែងមតិក្នុងជំនួបនេះ លោក Tran Quoc Vuong បានក្រើនរំលឹកគណៈ កម្មាធិការបក្សខេត្ត Quang Ngai បន្តអនុវត្តន៍ឲ្យបានល្អនូវការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ រក្សារឹងមាំនូវគោលការណ៍ប្រមូលផ្ដុំប្រជាធិបតេយ្យ ធ្វើការតាមបទបញ្ញត្តិ។ រួមជាមួយគ្នានោះ ខេត្តចាំបាច់ត្រូវអនុវត្តន៍ឲ្យបានម៉ឹងម៉ាត់ នូវការបញ្ជាណែនាំរបស់បក្សក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះត្រូវពង្រីកនូវ ឧត្តមភាពរបស់ខេត្ត ពិសេសគឺរោងចក្រចម្រាញ់ប្រេង Dung Quat ដើម្បីអភិវឌ្ឍន៍ កម្លាំងផ្ទៃក្នុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ