អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong ជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតនៅស្រុក Mu Cang Chai

(VOVWORLD) -ដោយអនុវត្តន៍កម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតមុននឹងសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៤ នាថ្ងៃទី២៩ ខែកញ្ញា លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមវៀតណាម ដឹកនាំគណៈប្រតិភូសមាជិកសភាមណ្ឌល Yen Bai បានជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតនៅស្រុក Mu Cang Chai។ 
អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong ជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតនៅស្រុក Mu Cang Chai - ảnh 1 លោក Tran Quoc Vuong ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតជាជនជាតិភាគតិចនៅស្រុក Mu Cang Chai

នៅក្នុងជំនួបនេះ លោក Tran Quoc Vuong បានស្នើឲ្យខេត្ត Yen Bai និងស្រុក Mu Cang Chai យកចិត្តទុកដាក់ ជួយ ឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ខិតខំប្រឹងប្រែងរួចផុតពីភាពក្រីក្រ កាត់ បន្ថយអត្រាគ្រួសារក្រីក្រ។ លោកក៏សំណូមពរឲ្យអាជ្ញាធរតំបន់ ត្រូវធ្វើឲ្យបានល្អ ថែមទៀតនូវការងារសុខុមាលភាពសង្គម និងកសាងជនបទថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ