អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai

(VOVWORLD) -  ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២១និង២២ខែកក្កដា លោក Tran Quoc Vuong សមា ជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍គណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានរួមជាមួយក្រុមការងារមជ្ឈិមបានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Gia Lai ស្តីពីលទ្ធផលអនុវត្តន៍សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១២ របស់បក្សនិងសេចក្តីសម្រេចចិត្តនៃមហាសន្និ បាតលើកទី១៤របស់គណៈកម្មាធិការបក្សខេត្ត។
អចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Gia Lai - ảnh 1លោក Tran Quoc Vuong អញ្ជើញជូនអំណោយចំពោះប្អូនកុមារមានស្ថានភាពលំបាកនៅខេត្ត Gia Lai (ប្រភពរូបភាព៖ TTXVN) 

លោក Tran Quoc Vuong ក៏បានក្រើនរំលឹកឲ្យខេត្ត Gia Lai ផ្តោតសំខាន់លើការងារអភិវឌ្ឍន៍កសិកម្ម ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដោយបង្កើន សមាមាត្រនៃឧស្សាហ កម្ម កែច្នៃជ្រៅដើម្បីបង្កើនតម្លៃផលិតផល រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន។ មុននោះ លោក Tran Quoc Vuong បានអញ្ជើញទៅទស្សនាស្រុក Chư Puh និងទីក្រុង Pleicu ជូនអំណោយសម្រាប់គ្រួសារមានគុណូបការៈចំពោះប្រ ទេសជាតិក្នុងឱកាសអបអរសាទរទិវាយុទ្ធជនពិការ - យុទ្ធជនពលីថ្ងៃទី ២៧ កក្កដា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ