អចិន្ត្រៃយ៍លេខាធិការដ្ឋានលោក Tran Quoc Vuong អញ្ជើញទទួលជួបជាមួយអនុប្រធានទី ២ នៃរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី
(VOVWORLD) - ក្នុងជំនួបពិភាក្សា លោក Tran Quoc Vuong បានអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យនិងពេញ លេញក្នុងកិច្ចការស្តារប្រទេសជាតិឡើងវិញក៏ដូចជាការអភិ វឌ្ឍន៍ប្រទេសកម្ពុជានាពេលកន្លងមក។
អចិន្ត្រៃយ៍លេខាធិការដ្ឋានលោក Tran Quoc Vuong អញ្ជើញទទួលជួបជាមួយអនុប្រធានទី ២ នៃរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី
|
នារសៀលថ្ងៃទី ២២ ខែមីនា នៅក្នុងពិធីទទួលជួបជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយលោកស្រី ឃួន សុដារី សមាជិកគណៈកម្មការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា (CPP) ប្រធានទី ២ នៃសភាកម្ពុជា ដែលកំពុងធ្វើដំណើរទស្សនកិច្ចនៅវៀត ណាម, លោក Tran Quoc Vuong បានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយលោកស្រី ឃួនសុដារី។ ក្នុងជំនួបពិភាក្សា លោក Tran Quoc Vuong បានអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យនិងពេញលេញក្នុងកិច្ចការស្តារប្រទេសជាតិឡើងវិញក៏ដូចជាការអភិវឌ្ឍន៍ប្រទេ សកម្ពុជានាពេលកន្លងមក។ លោក Tran Quoc Vuong បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចរចារវាងរដ្ឋសភាទាំងពីរ ព្រមទាំងស្នើថា នាពេលខាងមុខ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរបទពិសោធន៏ ព័ត៌មាននិងរួមសហការយ៉ាងជិតស្និទ្ធក្នុងន័យទ្វេភាគីនិងបណ្តាវេទិកាអន្តរ ជាតិនិងតំបន់៕