អចិន្រ្តៃយ៍រដ្ឋាភិបាលបើកកិច្ចប្រជុំស្ដីពីគម្រោងច្បាប់អង្គភាពរដ្ឋបាល សេដ្ឋកិច្ចពិសេស
(VOVWORLD) -នាព្រឹកថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អចិន្រ្តៃយ៍រដ្ឋាភិបាល បានបើកកិច្ចប្រជុំពិភាក្សាការងារស្ដីពីពីគម្រោងច្បាប់អង្គភាពរដ្ឋបាល សេដ្ឋកិច្ចពិសេស (ហៅកាត់ថាតំបន់ពិសេស)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc |
នាព្រឹកថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អចិន្រ្តៃយ៍រដ្ឋាភិបាល បានបើកកិច្ចប្រជុំពិភាក្សាការងារស្ដីពីពីគម្រោងច្បាប់អង្គភាពរដ្ឋបាល សេដ្ឋកិច្ចពិសេស (ហៅកាត់ថាតំបន់ពិសេស)។ អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមានថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ននានា និងខេត្តចំនួន ៣ គឺ Quang Ninh Khanh Hoa Kien Giang ដែលជាមូលដ្ឋានកំពុងមានការពន្លឿនក្នុងការកសាងបណ្ដាគម្រោងការណ៍តំបន់ពិសេស Van Don Bac Van Phong Phu Quoc។ ផ្ដល់មតិចំពោះសេចក្តីព្រាងច្បាប់អង្គភាពរដ្ឋបាល - សេដ្ឋកិច្ចពិសេសដោយក្រសួងផែនការ និងវិនិយោគវៀតណាមតាក់តែងនោះ អង្គប្រជុំបានប្រមូលផ្ដុំពិភាក្សាលើខ្លឹមសារដូចជា៖ វិសាលភាពកែសម្រួល គោលការណ៍អនុវត្ត គោលនយោបាយស្ដីពីដីធ្លីជាដើម។ បណ្ដាមតិបានសង្កត់ធ្ងន់លើគោលដៅគឺ ធ្វើដូចម្តេចដើម្បីតំបន់ពិសេសមានកម្លាំងប្រកួតប្រជែងអន្តរជាតិ មានភាពរីកសាយភាយ ហើយក្លាយទៅជាកម្លាំងកំណើននៃប្រទេសទាំងមូល។ ដូច្នេះ គម្បីបង្កើតឡើងយន្តការលោតផ្លោះថ្មីដោយមានគោលនយោបាយពិសេស។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងផែនការ និងវិនិយោគបន្តសម្រេចរួចរាល់នូវសេចក្ដីព្រាងច្បាប់ ហើយដាក់ជូនបណ្ដាគណៈកម្មាធិការរដ្ឋសភា អចិន្ត្រៃយ៍រដ្ឋសភាតាមពេលវេលាកំណត់។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់នូវការប្រេជ្ញាចិត្តកសាងច្បាប់ឲ្យបានល្អបំផុត ធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយធានាការប្រកួតប្រជែងអន្តរជាតិ និងតំបន់៕