អាជ្ញាកណ្តាល​ស្ត្រី​វៀតណាម​ពីរ​រូប​ត្រូវ​បាន​តែងតាំង​ក្នុង​ការ​ប្រកួតវគ្គ​​ជម្រុះ​ជុំ​ទី​៣​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​ប៉ារីស​ឆ្នាំ​២០២៤

(VOVWORLD) - អាជ្ញាកណ្តាលនិងជំនួយការនារីទាំងពីររូបនេះ នឹងចូលរួមទទួលបន្ទុកការប្រកួតរវាងក្រុមបាល់ទាត់នារីកូរ៉េខាងជើង ជួបក្រុមបាល់ទាត់នារីជប៉ុន នៅថ្ងៃទី២៤ ខែកុម្ភៈ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

កាលពីថ្ងៃទី ១៥ ខែមករា សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានតែងតាំងអាជ្ញាកណ្តាលស្ត្រីចំនួនពីររូបមកពីប្រទេសវៀតណាម រួមមាន៖ អាជ្ញាកណ្តាល Le Thi Ly (ទីក្រុងហូជីមិញ) និងជំនួយការអាជ្ញាកណ្តាល Ha Thi Phuong (Hai Phong) នឹងចូលរួមប្រតិបត្តិការប្រកួតចគ្គជម្រុះជុំទី៣ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។ 

អាជ្ញាកណ្តាល​ស្ត្រី​វៀតណាម​ពីរ​រូប​ត្រូវ​បាន​តែងតាំង​ក្នុង​ការ​ប្រកួតវគ្គ​​ជម្រុះ​ជុំ​ទី​៣​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​ប៉ារីស​ឆ្នាំ​២០២៤ - ảnh 1ជំនួយការអាជ្ញាកណ្តាល Ha Thi Phuong (ឆ្វេង) និងអាជ្ញាកណ្តាល Le Thi Ly (ស្តាំ)។ រូបថត៖ VFF

អាជ្ញាកណ្តាលនិងជំនួយការនារីទាំងពីររូបនេះ នឹងចូលរួមទទួលបន្ទុកការប្រកួតរវាងក្រុមបាល់ទាត់នារីកូរ៉េខាងជើង ជួបក្រុមបាល់ទាត់នារីជប៉ុន នៅថ្ងៃទី២៤ ខែកុម្ភៈ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ នេះជាការប្រកួតរវាងក្រុមខ្លាំងជាងគេចំនួនពីរក្នុងទ្វីបអាស៊ី។ ក្រុមបាល់ទាត់នារីជប៉ុនក៏ស្ថិតក្នុងចំណោមក្រុមនារីខ្លាំងបំផុតនៅលើពិភពលោកផងដែរ។ ដូច្នេះហើយ ការដែលអាជ្ញាកណ្តាល Le Thi Ly ត្រូវបាន FIFA ជឿទុកចិត្តនិងផ្តល់ឱកាសឱ្យធ្វើជាអាជ្ញាកណ្តាលស្នូលនៃការប្រកួតនេះ បានបញ្ជាក់ពីសមត្ថភាពរបស់អាជ្ញាកណ្តាលវៀតណាមនៅក្នុងតំបន់ជាជំហានៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ