អាជ្ញាធរ Montgomery (រដ្ឋ Maryland សហរដ្ឋអាមេរិក) មានគោលបំណង​ចង់​ជំរុញ​កិច្ចសហប្រតិបត្តិការជាមួយខេត្ត Dong Nai (វៀតណាម)

(VOVWORLD) - នារសៀលថ្ងៃទី៦ វិច្ឆិកា ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Dong Nai បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូនៃ អាជ្ញាធរ Montgomery (រដ្ឋ Maryland សហរដ្ឋអាមេរិក) និងក្រុមប្រឹក្សាធុរកិច្ចវៀតណាម-អាមេរិក។
អាជ្ញាធរ Montgomery (រដ្ឋ Maryland សហរដ្ឋអាមេរិក) មានគោលបំណង​ចង់​ជំរុញ​កិច្ចសហប្រតិបត្តិការជាមួយខេត្ត Dong Nai (វៀតណាម) - ảnh 1លោក Nguyen Hong Linh លេខាគណៈកម្មាធិការបក្សខេត្ត Dong Nai ទទួលជួប និងធ្វើការជាមួយគណៈប្រតិភូអាជ្ញាធរ Montgomery (រដ្ឋ Maryland សហរដ្ឋអាមេរិក)។ រូបថត៖ កាសែត Dong Nai

ក្នុងជំនួបនេះ លោក Nguyen Hong Linh លេខាគណៈកម្មាធិការបក្សខេត្ត Dong Nai បានឲ្យដឹងថា បច្ចុប្បន្នខេត្តមានមណ្ឌលឧស្សាហកម្មចំនួន ៣២ ទាក់ទាញគម្រោងជិត ១.៦០០ មកពីប្រទេស និងតំបន់ដែនដីចំនួន ៤៥ ដោយមានទុនចុះបញ្ជីសរុបជិត ៣៥ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ សហគ្រាសសហរដ្ឋអាមេរិកមានគម្រោងចំនួន ៣០ ដែលមានទុនវិនិយោគជិត ២៧០ លានដុល្លារអាមេរិក។ យោងតាមលោក Nguyen Hong Linh បានឲ្យដឹងថា ទីក្រុង Dong Nai កំពុងអនុវត្តន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ធំៗជាច្រើន ជាពិសេសគឺព្រលានយន្តហោះ Long Thanh និងផ្លូវល្បឿនលឿន។ នៅពេលដែលគម្រោងទាំងនេះត្រូវបានដាក់ឲ្យ ដំណើរការនឹងជួយជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ បើកឱកាសជាច្រើនសម្រាប់សហគ្រាសបរទេស។ ថ្នាក់ដឹកនាំខេត្ត Dong Nai មានគោលបំណងថា តាមរយៈជំនួបនេះ អាជ្ញាធរ Montgomery និងសហគមន៍ធុរកិច្ចអាមេរិកនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តលើវិស័យវិនិយោគ ការបណ្តុះបណ្តាលធនធានមនុស្សរវាងភាគីទាំងពីរ។

ជាការឆ្លើយតប លោក Marc Elrich ប្រធានអាជ្ញាធរខ័ណ្ឌ Montgomery បានឲ្យដឹងថា រអាជ្ញាធរតំបន់ Montgomery និងសហគ្រាសអាមេរិកមានគោលបំណងចង់បង្កើតទំនាក់ទំនងទ្វេភាគីជាមួយខេត្ត Dong Nai ។ តំបន់ Montgomery មានសក្តានុពល និងប្រៀបខ្លាំងជាច្រើនក្នុងការការអភិវឌ្ឍឧស្សាហកម្ម ជាពិសេសគឺវិស័យជីវបច្ចេកវិទ្យា និងបច្ចេកវិទ្យា ព័ត៌មានវិទ្យា។

ក្នុងពេលនោះ ក្រុមប្រឹក្សាធុរកិច្ចវៀតណាម - អាមេរិកនឹងជួយឧបត្ថម្ភខេត្ត Dong Nai និយាយដោយឡែក ក៏ដូចជាវៀតណាមនិយាយរួមលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស; ណែនាំសហគ្រាសអំពីនីតិវិធីអំពីការនាំចេញពីវៀតណាមទៅកាន់សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ