អាជ្ញាធរខេត្តកំពង់ឆ្នាំងច្រានចោលព័ត៌មានជនវៀតណាមទិញដី គំរាមកំហែងដល់ អធិបតេយ្យភាពរបស់កម្ពុជា
Van Do - Tam Hieu -  
(VOVWORLD) - លោក ស៊ុន សុវណ្ណារិទ្ធបានសង្កត់ ធ្ងន់ថា ខេត្តកំពង់ឆ្នាំងមានគោលជំហរបន្លាស់ទីផ្ទះ របស់ជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅបណ្ដែតទឹកលើបឹងទន្លេសាបឡើងគោក មិនត្រឹមតែជនវៀត ណាមប៉ុណ្ណោះទេ មានទាំងជនកម្ពុជានិងជន ចាម ទៀតផង។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល រងនិងជាប្រធានគណៈកម្មការបន្លាស់ទីផ្ទះបណ្ដែតទឹកឡើងគោកនៅខេត្តកំពង់ឆ្នាំង (រូបថត៖ VOV) |
នាពេលកន្លងទៅ អាជ្ញាធរខេត្តកំពង់ឆ្នាំងទើបតែបានអនុវត្តផែនការបន្លាស់ទី ប្រជាជនចេញពីតំបន់បឹងទន្លេសាប ដែលក្នុងនោះមានអ្នកដើមកំណើតវៀត ណាមទៀតផង។ ចំពោះមុខព័ត៌មានដែលចាត់ទុកថា អ្នកដើមកំណើតវៀតណាម ដែលត្រូវបន្លាស់ទីផ្ទះបណ្ដែតទឹក បានទិញដីរបស់កម្ពុជានោះ គឺការគំរាមកំហែង ដល់សន្តិសុខនិងអធិបតេយ្យភាពរបស់កម្ពុជា លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល រងនិងជាប្រធានគណៈកម្មការបន្លាស់ទីផ្ទះបណ្ដែតទឹកឡើងគោកនៅខេត្តកំពង់ឆ្នាំងបានអះអាងថា នេះជាព័ត៌មានក្លែងក្លាយ សំដៅបង្កឡើងអស្ថិរភាព នៅកម្ពុជា ក៏ដូចជាបង្ខូចដល់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រជាជននៃ ប្រទេសទាំងពីរកម្ពុជានិងវៀតណាមផងដែរ។ លោក ស៊ុន សុវណ្ណារិទ្ធបានសង្កត់ ធ្ងន់ថា ខេត្តកំពង់ឆ្នាំងមានគោលជំហរបន្លាស់ទីផ្ទះ របស់ជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅបណ្ដែតទឹកលើបឹងទន្លេសាបឡើងគោក មិនត្រឹមតែជនវៀត ណាមប៉ុណ្ណោះទេ មានទាំងជនកម្ពុជានិងជន ចាម ទៀតផង។ គោលដៅនៃគោល ជំហរនេះ គឺកែលម្អទេសភាព បរិស្ថាន នៅបឹងទន្លេសាប ហើយកសាងជីវភាព រស់នៅប្រកបដោយស្ថិរភាពសម្រាប់ជនរួមជាតិ។ នាបច្ចុប្បន្ន អាជ្ញាធរខេត្តបាន រៀបចំចំណែកដីធ្លី ធ្វើជាលំនៅដ្ឋានសម្រាប់ប្រជាជនដែលទើបតែឡើង គោក។
តាមអាជ្ញាធរខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅតំបន់បឹងទន្លេសាបកំពុង មានគ្រួសារចំនួន៤០០០ ដែលជាជនកម្ពុជា ជនចាមនិងជនដើមកំណើតវៀត ណាម រួមរស់។ ក្នុងនោះ ចំនួនជនកម្ពុជានិងជនចាមគឺច្រើនជាងចំនួនជនដើម កំណើតវៀតណាម។ ការបន្លាស់ទីផ្ទះរបស់បណ្ដាគ្រួសារនេះត្រូវបានប្រទេស កម្ពុជាគិតគូរតាំងពីយូរណាស់មកហើយ៕
Van Do - Tam Hieu