អាជ្ញាធរប៉ាឡេស្ទីនអំពាវនាវឲ្យផ្តល់ជំនួយឡើងវិញដល់តំបន់ហ្គាហ្សា
(VOVWORLD) - សំណើនេះត្រូវបាន លោក Hussein Al-Sheikh អគ្គលេខាធិការនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស៊ីវិលរបស់ PA ធ្វើឡើងក្នុងបរិបទដែលប្រទេសអ៊ីតាលី អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិកបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវការផ្ដល់ជំនួយដល់ UNRWA បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិក មួយចំនួននៃអង្គការនេះថា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើអ៊ីស្រាអែលដោយចលនាអ៊ីស្លាមហាម៉ាសដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១២០០ នាក់។ UNRWA បាននិយាយថា គេបានបណ្តេញបុគ្គលិកមួយចំនួន និងបើកការស៊ើបអង្កេតលើការចោទប្រកាន់នេះ។
រថយន្តដឹកជំនួយចូលតំបន់ហ្គាហ្សា តាមច្រកព្រំដែន Kerem Shalom នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (រូបថត៖ AFP/TTXVN) |
ប្រតិកម្មទៅនឹងការដែលប្រទេសជាច្រើនបានផ្អាកជាបណ្ដោះអាសន្នការផ្តល់ជំនួយដល់ទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ដើម្បីផ្ទេរទៅឱ្យប្រជាជននៅតំបន់ហ្គាហ្សា អាជ្ញាធរប៉ាឡេស្ទីន (PA) កាលពីថ្ងៃទី ២៧ មករា បានស្នើឱ្យបន្តផ្ដល់ "ជំនួយអតិបរមា" សម្រាប់ប្រជាជននៅតំបន់ដែនដីនេះតែម្ដង។
សំណើនេះត្រូវបាន លោក Hussein Al-Sheikh អគ្គលេខាធិការនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស៊ីវិលរបស់ PA ធ្វើឡើងក្នុងបរិបទដែលប្រទេសអ៊ីតាលី អូស្ត្រាលី កាណាដា និងសហរដ្ឋអាមេរិកបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវការផ្ដល់ជំនួយដល់ UNRWA បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិក មួយចំនួននៃអង្គការនេះថា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើអ៊ីស្រាអែលដោយចលនាអ៊ីស្លាមហាម៉ាសដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១២០០ នាក់។ UNRWA បាននិយាយថា គេបានបណ្តេញបុគ្គលិកមួយចំនួន និងបើកការស៊ើបអង្កេតលើការចោទប្រកាន់នេះ។
ក្នុងពេលជាមួយគ្នានោះ នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានអំពាវនាវឱ្យជំនួស UNRWA "ដោយទីភ្នាក់ងារឯកទេសដើម្បីសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ"។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលក៏បានអំពាវនាវឱ្យប្រទេសផ្សេងទៀតផ្អាកជាបណ្ដោះអាសន្ននូវការផ្ដល់ជំនួយដល់ UNRWA ផងដែរ៕