អាជីវកម្ម និងអង្គការអន្តរជាតិជាច្រើនស្វែងរកឱកាសវិនិយោគនៅ Thai Nguyen

(VOVWORLD) - នាថ្ងៃទី ១៦ ខែឧសភា នៅខេត្ត Thai Nguyen គណៈប្រតិភូមកពីសហភាពអឺរ៉ុប ប្រទេសហូឡង់និងស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Thai Nguyen ដើម្បីស្វែងយល់អំពីយន្តការសមាគមវិនិយោគនិងគម្រោងបង្ការទប់ស្កាត់ការរអិលបាក់ដី; ទឹកស្អាត; ទឹកសំណល់; ការកែច្នៃនិងនាំចេញតែនៅក្នុងខេត្ត។

នៅក្នុងជំនួបនេះ លោក Kees van Baar ឯកអគ្គរដ្ឋហូឡង់ប្រចាំនៅវៀតណាមបានជូនដំណេងអំពីសកម្មភាពរបស់អង្គភាពអាជីវកម្មហូឡង់មួយចំនួននៅវៀតណាម ក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឧស្ម័ន អាកាសធាតុ និងបរិស្ថាន។ លោកបានឲ្យដឹងថា នាប៉ុន្មានឆ្នាំថ្មីៗនេះ មានរលកនៃការវិនិយោគពីធុរកិច្ចហូឡង់ដែលធ្វើការក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ កំពុងយកចិត្តទុកដាក់និងស្វែងរកការអភិវឌ្ឍឧស្សាហកម្ម semiconductor ដោយមានការយកចិត្តទូកដាក់ពិសេសចំពោះវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ខេត្ត Thai Nguyen មានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ធុរកិច្ចហូឡង់មកសិក្សាស្វែងយល់ ហើយស្ថានទូតហូឡង់ប្រចាំនៅវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានសម្រាប់អាជីវកម្មមកកាន់ខេត្ត Thai Nguyen។

អាជីវកម្ម និងអង្គការអន្តរជាតិជាច្រើនស្វែងរកឱកាសវិនិយោគនៅ Thai Nguyen - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ TTXVN

ក្នុងកម្មវិធីនេះដែរ លោក Mai Phuoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ សិង្ហបុរីបានឲ្យដឹងថា សិង្ហបុរីគឺជាវិនិយោគិនធំជាងគេមួយរបស់វៀតណាម ប៉ុន្តែបច្ចុប្បន្ននេះ មិនទាន់មានអាជីវកម្មសិង្ហបុរីច្រើនមកកាន់ខេត្ត Thai Nguyen នៅឡើយទេ។ នាពេលខាងមុខ ស្ថានទូតវៀតណាមប្រចាំនៅសឹង្ហបុរីនឹងឧទ្ទេសនាមធុរកិច្ចពីប្រទេសនេះដើម្បីធ្វើការស្រាវជ្រាវ សិក្សានិងវិនិយោគនៅ Thai Nguyen៕

ប្រតិកម្មទៅវិញ

ផ្សេងៗ