អាជីវកម្មជាង៩៥% នៅទីក្រុងហូជីមិញបានចុះបញ្ជីបើកដំណើរការឡើងវិញ
(VOVWORLD) - លោកស្រី Nguyen Thi Kim Ngoc អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា មានអាជីវកម្មជាង ៩៥% បានចុះបញ្ជីបើកដំណើរការឡើងវិញ។
ទិដ្ឋភាពនៅសន្និសីទសារព័ត៌មាន។ |
នាថ្ងៃទី១ ខែវិច្ឆិកា គណៈកម្មធិការដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទីក្រុងហូជីមិញបានរៀបចំសន្និសីទសារព័ត៌មានស្តីពីស្ថានភាពបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅទីក្រុងហូជីមិញ បន្ទាប់ពីរយៈពេល ១ ខែនៃការបន្ធូរបន្ថយការរក្សាគម្លាតសង្គម។ យោងតាមគណៈកម្មការដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទីក្រុងហូជីមិញ ក្រោយរយៈពេល ៤ ថ្ងៃអនុវត្តការចាក់វ៉ាក់សាំងបង្ការកូវីដ១៩សម្រាប់កុមារអាយុពី១២-១៧ឆ្នាំ មានកុមារជាង ៤៤៥.០០០ នាក់នៅទីក្រុងហូជីមិញបានចាក់វ៉ាក់សាំងរួចរាល់។
ក៏នៅក្នុងសន្និសីទនេះដែរ លោកស្រី Nguyen Thi Kim Ngoc អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា មានអាជីវកម្មជាង ៩៥% បានចុះបញ្ជីបើកដំណើរការឡើងវិញ។ នៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ អាជីវកម្ម ១០០% បានបើកដំណើរការឡើងវិញដោយមានបុគ្គលិកជាង ៨៤% ផងដែរ៕