អាជីវកម្មវាយនភណ្ឌកាត់ដេរជាច្រើនមានការបញ្ជាទិញនាំចេញរហូតដល់ដំណាច់ឆ្នាំ
(VOVWORLD) - យោងតាមលោក Pham Minh Duc អគ្គនាយកក្រុមហ៊ុនភាគហ៊ុន កាតើដេរ Nam Dinh ក្រុមហ៊ុនមានការបញ្ជាទិញនាំចេញគ្រប់គ្រាន់សម្រាប់ឆ្នាំ ២០២៤ ហើយកំពុងចាប់ផ្តើមដំណើរការលើការបញ្ជាទិញសម្រាប់ត្រីមាសទី ១ និងទី ២ នៃឆ្នាំ ២០២៥។
ជាមួយនឹងការបញ្ជាទិញកើនឡើងក្នុងប៉ុន្មានខែខាងមុខនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុននៅឆ្នាំនេះ ត្រូវបានរំពឹងថានឹងកើនឡើង ៣៥% បើធៀបនឹងឆ្នាំ ២០២៣។
តំណាងនៃសាជីវកម្មភាគហ៊ុន កាត់ដេរ Hung Yen បានឲ្យដឹងថា ខ្លួនកំពុងផ្តោតសំខាន់លើការបំពេញភារកិច្ចក្នុងរយៈពេល ៦ ខែចុងឆ្នាំនេះ។ ទីផ្សារត្រីមាសទីបីត្រូវបានរំពឹងថា នឹងមានភាពប្រសើរឡើងបើប្រៀបធៀបនឹងត្រីមាសទីពីរ។ នៅក្នុងត្រីមាសទី ៤ សាជីវកម្មនៅតែធ្វើការជាមួយដៃគូដើម្បីកំណត់ការបញ្ជាទិញ។ តាមការព្យាករណ៍ ក្នុងឆ្នាំ ២០២៤ ប្រាក់ចំណូលរបស់សាជីវកម្មនឹងសម្រេចលើស ៥% ហើយប្រាក់ចំណេញមុនបងពន្ធនឹងសម្រេចបាន ១៥% ខ្ពស់ជាងផែនការ។
រូបផាព៖ VOV |
ក្នុងពេលជាមួយគ្នានោះ សាជីវកម្មភាគហ៊ុនវាយនភណ្ឌកាត់ដេរ Hoa Tho (Da Nang) ក៏បានកត់ត្រាលទ្ធផលធ្វើងាជីវកម្មកាន់តែប្រសើរឡើងក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយប្រាក់ចំណូលត្រូវបានប៉ាន់ស្មានសម្រេចបាន ៥១% នៃផែនការឆ្នាំ ប្រាក់ចំណូលពីការនាំចេញសម្រេចបាន ១១៣ លានដុល្លារអាមេរិក ស្មើរនឹង ៤៦% នៃផែនការឆ្នាំ។
យោងតាមតួរលេខពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៤ ការនាំចេញរបស់ផ្នែកវាយនភណ្ឌកាតដែរទាំងមូលឈានដល់ ១៩,៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះវាយនភណ្ឌសម្រេចបាន ១៦,៣ពាន់លានដុល្លារ កើនឡើង ៣% សរសៃវាយនភ័ណ្ឌសម្រេចបាន ២,១៦ ពាន់លានដុល្លារ កើនឡើង ៤,៧% វត្ថុធាតុដើមគ្រប់ប្រភេទសម្រេចបានជាង ១ពាន់លានដុល្លារ កើនឡើង ១១,១% ។ បើទោះបីបានស្ទុះងើបឡើងវិញបើធៀបនឹងចុងឆ្នាំមុននិងរយៈពេលដូចគ្នាក៏ដោយ ក៏ផ្នែកវាយនភណ្ឌកាត់ដែរទាំងមូលកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅនាំចេញចំនួន ៤៤ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ៕