អាជីវកម្មអាមេរិកកាន់តែច្រើននឹងចូលមកស្វែងយល់ទីផ្សារវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២១ មីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានទទួលជួបគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) រួមមានសាជីវកម្មចំនួន ៦០ ដែលមកបំពេញទស្សនកិច្ច និងធ្វើការនៅទីក្រុងហាណូយ វៀតណាម ដើម្បីពិភាក្សាអំពីឱកាសវិនិយោគនិងធ្វើអាជីវកម្ម។
អាជីវកម្មអាមេរិកកាន់តែច្រើននឹងចូលមកស្វែងយល់ទីផ្សារវៀតណាម - ảnh 1សន្និសីទសារព័ត៌មាន នៃគណៈប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន។ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Chi Dung បានអះអាងថា សេដ្ឋកិច្ចនៃប្រទេសទាំងពីរវៀតណាម និងអាមេរិកពោរពេញទៅដោយសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នាពេលខាងមុខ។ វៀតណាមចង់ឱ្យអាមេរិកក្លាយជាអ្នកវិនិយោគធំជាងគេនៅវៀតណាម ដើម្បីជំរុញរាល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងដំណើរការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។ សម្រាប់ភាគីអាមេរិក តំណាងអាជីវកម្មដូចជា៖ Meta, SpaceX, VISA, AES, Boeing... សុទ្ធតែបានបង្ហាញពីបំណងចង់បង្កើត ឬពង្រីកសកម្មភាពវិនិយោគ និងធុរកិច្ចនៅក្នុងទីផ្សារវៀតណាម។ ក្នុងនោះ SpaceX កំពុងស្វែងរកឱកាសដើម្បីអភិវឌ្ឍន៍ទីផ្សារសេវាអ៊ីនធឺណិតផ្កាយរណបនៅវៀតណាម និងបណ្តាប្រទេសក្នុងតំបន់; ក្រុមហ៊ុន Boeing ក៏កំពុងស្វែងរកការបង្កើនប្រតិបត្តិការនៅវៀតណាមផងដែរ បន្ទាប់ពីបើកការិយាល័យតំណាងនៅទីក្រុងហាណូយ។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបនោះ លោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃ USABC បានឲ្យដឹងថា “នឹងមានអាជីវកម្មអាមេរិកកាន់តែច្រើន ចូលមកទីផ្សារវៀតណាម” ផងដែរ។ ទន្ទឹមនឹងនោះ តំណាងសហគ្រាសធំៗនៅអាមេរិកដូចជា Meta, Pfizer, Netflix ឬ AES សុទ្ធតែបានយល់ស្របថា ទោះបីជាមានឧបសគ្គ និងបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចពិភពលោកនិយាយរួម និងវៀតណាមនិយាយដោយឡែកក៏ដោយ ក៏សហគមន៍ធុរកិច្ចអាមេរិកនៅតែជឿជាក់យ៉ាងមុតមាំលើទស្សនវិស័យកំណើនរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ