អាជីវការិនីវៀតណាមត្រូវបានជ្រើសរើសចូលរួមកម្មវិធីថ្នាក់ដឹកនាំថ្មីទើបលេចចេញអូស្ត្រាលី-អាស៊ាន
|
អាជីវការិនីវៀតណាមត្រូវបានជ្រើសរើសចូលរួមកម្មវិធីថ្នាក់ដឹកនាំថ្មីទើបលេចចេញអូស្ត្រាលី-អាស៊ាន |
(VOV)_អាជីវការិនីវ័យក្មេងវៀតណាម អ្នកស្រី Dao Lan Huong ត្រូវបានជ្រើស
តាំងចូលក្នុងបញ្ជីរាយនាមអាជីវករសង្គមចំនួន១៥នាក់ដែលនឹងបានចូលរួមកម្មវិធី
ថ្នាក់ដឹកនាំថ្មីទើបលេចចេញ អូស្ត្រាលី-អាស៊ាន ( A2ELP) នឹងប្រព្រឹត្តទៅនៅទីក្រុង
Melbourn និង Sydney ក្នុងខែមិនាខាងមុខនេះ។ បញ្ជីរាយនាមនេះត្រូវបានរដ្ឋមន្ត្រី
ការបរទេសអូស្ត្រាលី លោកស្រីJulia Bishop ប្រកាសនាថ្ងៃទី១៧កុម្ភះ។ លោកស្រី Julia
Bishop បានវាយតំលៃថា៖នេះជាបណ្ដាអាជីវករវ័យក្មេង មានការរួមវិភាគទានច្រើនចំពោះសហគមន៍ និងសង្គម ក្នុងបុព្វបទកាត់បន្ថយភាពក្រីក្រ ជំរុញសុខាភិបាល អប់រំ បច្ចេកវិទ្យា និងបរិស្ថាន។
អាជីវការិនី Dao Lan Huong ធ្វើសកម្មភាពក្នុងវិស័យបច្ចេកវិទ្យា និងអប់រំ។
នាបច្ចុប្បន្ន អ្នកស្រីរូបនេះកំពុងកាន់ដំណែងជានាយិកាប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន
WESHOP សកល ធ្វើអាជីវកម្មពាណិជ្ជកម្មអេឡិកត្រូនិកអន្តរព្រំដែន និងតំបន់៕