អាជីវករវ័យក្មេងអាស៊ាន+៣ឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាព

អាជីវករវ័យក្មេងអាស៊ាន+៣ឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាព - ảnh 1
រូបថតៈ VGP/Thanh Thủy


(VOVworld)-ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូនៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅ
វេទិកា អាជីវករវ័យក្មេងអាស៊ាន+៣ ដោយប្រធានបទ “អាជីវករវ័យក្មេងអាស៊ាន
+៣ឆ្ពោះ ទៅការអភិវឌ្ឍន៍ចីរភាព”។ នៅក្នុងសន្និសីទកាសែតជូនដំណឹងអំពីវេទិ
កានេះនា​ ថ្ងៃទី១០ធ្នូ លោកស្រី Pham Phuong Chi អនុប្រធានសមាគមសម្ព័ន្ធយុវ
ជនវៀត ណាមបានឲ្យដឹងថា ព្រឹត្តិការណ៍នេះជាសកម្មភាពកិច្ចការបរទេសដ៏មាន
សារៈសំខាន់ របស់យុវជនវៀតណាមក្នុងក្របខ័ណ្ឌសកម្មភាពឆ្ពោះទៅបង្កើត
សហគមន៍ អាស៊ាននាចុងឆ្នាំ២០១៥នេះ។ វេទិកាក៏ជាឱកាសសម្រាប់អាជីវករវ័យ
ក្មេងនៃ ប្រទេសអាស៊ាន+៣ ជួបប្រាស្រ័យ កសាងទំនុកទុកចិត្តធ្វើជាមូលដ្ឋានគ្រឹះ
ជម្រុញកិច្ច សហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់។ ម្យ៉ាងវិញទៀត
វេទិកានេះ ក៏សំដៅឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពីរាល់សមិទ្ធិអភិវឌ្ឍន៍
សេដ្ឋកិច្ច​សង្គមរបស់វៀតណាមផងដែរ។

        ចូលរួមក្នុងវេទិកា​នេះមានអាជីវករ ថ្នាក់ដឹកនាំវ័យក្នេង និងយុវជនឆ្នើម ចំនួន៦៥នាក់មកពីប្រទេសអាស៊ានទាំង១០និងប្រទេសជាដៃគូសន្ទនាចំនួន៣ របស់អាស៊ានគឺកូរ៉េខាងត្បូង ចិន​និងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ