អាណិកជនជាស្ពានពង្រឹងមិត្តភាពរវាងវៀតណាមជាមួយពិភពលោក

អាណិកជនជាស្ពានពង្រឹងមិត្តភាពរវាងវៀតណាមជាមួយពិភពលោក - ảnh 1
ទិដ្ឋភាពនៃសន្និសីទ

(VOVworld)-នាព្រឹកថ្ងៃទី១២វិច្ឆិកា អាណិកជនជាង៥០០នាក់មកពីគ្រប់ទិសទីលើ
ពិភពលោកបានអញ្ជើញមកចូលរួមពិធីបើកសន្និសីទជនវៀតណាមនៅឯបរទេសទូ
 ទាំងពិភពលោកលើកទី៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញភាគខាងត្បូង
វៀតណាមចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣វិច្ឆិកា។ សន្និសីទនេះ បានពិភាគ្សាទៅលើ
រាល់បញ្ហាជាក់ស្តែងរបស់ទីក្រុងហូជីមិញ តាមនោះប្រមូលផ្តុំនិងពង្រីកបញ្ញារបស់
អាជីវក ជាអាណិកជន សំដៅស្វែងរកដំណោះស្រាយជាក់ស្តែងមានប្រសិទ្ធិភាព
ដល់បញ្ហាចាំបាច់និង យូរអង្វែងរបស់ទីក្រុង រួមចំណែកនាំទីក្រុងហូជីមិញក្លាយទៅ
ជារូបសណ្ឋានសម្រាប់ ការងារចលនា កសាងគោលនយោបាយប្រមូលផ្តុំការរួមវិ
ភាគទានរបស់អាណិកជន។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ការបរទេសវៀតណាមលោក Pham Binh Minh បានឲ្យដឹងថា៖   

        “ខ្ញុំស្នើឲ្យតំណាងក្នុងប្រទេសនិងអាណិកជន រួមគ្នាផ្លាស់ប្តូរយោបល់ ចែករំ​
លែក បទពីសោធន៍ផ្ទាល់ខ្លួននិងមេរៀនរបស់ប្រទេសនានាលើពិភពលោក បន្ទាប់
នោះ លើកសំណើនូវដំណោះស្រាយសម្រាប់វិស័យទាំងអស់របស់ទីក្រុង។ខ្ញុំជឿ
ជាក់មុតមាំថា រាល់បទអន្តរាគមន៍និងការផ្តល់មតិជាច្រើននៅក្នុងសន្និសីទនេះ
នឹងនាំមកនូវគោលគំនិតថ្មីជាច្រើនប្រកបដោយប្រសិទ្ធិភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ