អាណិកជនរួមដៃគ្នានាំទំនិញវៀតណាមឆ្ពោះទៅកាន់ពិភពលោក
(VOVWORLD) - នារសៀលថ្ងៃទី ២៨ មិថុនា នៅទីក្រុងហូជីមិញ គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅក្រៅប្រទេសបានរៀបចំសន្និសីទស្តីពីតួនាទីរបស់សហគមន៍ជនវៀតណាមនៅបរទេស ជាមួយនឹងចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម” ទីក្រុងហូជីមិញឆ្នាំ ២០២៣។
ទិដ្ឋភាបនៃសន្និសីទ។ រូបថត៖ Xuân Khu/TTXVN |
ចូលរួមតាមបណ្តាញអ៊ីនធឺណែត មានវត្តមានស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន អូស្ត្រាលី ថៃ ឥណ្ឌា; សមាគមធុរកិច្ចវៀតណាមនៅអាមេរិក អូស្ត្រាលី ចិន តៃវ៉ាន់(ចិន) អឺរ៉ុប ស្វីស និងចក្រភពអង់គ្លេស។
ក្នុងសន្និសីទនេះ តំណាងសមាគមធុរកិច្ចវៀតណាមនៅក្រៅប្រទេស និងធុរជនអាណិកជនចាត់ទុកថា សហគមន៍ជនវៀតណាមនៅឯបរទេសជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយ និងរួមចំណែកកសាងបណ្តាញចែកចាយទំនិញវៀតណាមនៅក្នុងប្រទេសម្ចាស់ផ្ទះ។
ដើម្បីជំរុញបន្ថែមនូវសកម្មភាពនាំទំនិញវៀតណាមទៅកាន់ទីផ្សារអន្តរជាតិ គណៈប្រតិភូបានលើកឡើងដំណោះស្រាយជាច្រើនដូចជា៖ បង្កើតបណ្តាញធុរជនវៀតណាមនៅក្រៅប្រទេស ជំរុញបណ្តាញចែកចាយនៅទីផ្សារបណ្តាប្រទេស; ប្រមូលផ្តុំប្រភពទំនិញវៀតណាមដែលបានធានាគុណភាព និងស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់លើទីផ្សារអន្តរជាតិ។ ហើយក៏អាចឆ្លៀតយកអត្ថប្រយោជន៍ពីបណ្តាញចែកចាយដែលមានស្រាប់របស់អាណិកជន និងពង្រីកជាអតិបរមានូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យាព័ត៌មាន ចូលរួមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនដើម្បីឱ្យទំនិញវៀតណាមអាចមកដល់អ្នកប្រើប្រាស់នៅលើពិភពលោកបានយ៉ាងឆាប់រហ័ស៕