អាណិកជនវៀតណាមឆ្នើមនៅប្រទេសថៃអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម
|
អាណិកជនវៀតណាមឆ្នើមនៅប្រទេសថៃអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម (http://www.baomoi.com) |
(VOV)_គណៈកម្មាធិការរដ្ឋអំពីជនជាតិវៀតណាមនៅបរទេសបានសហការជា
មួយមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម និងស្ថានឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅថៃបានរៀបចំគណៈប្រតិភូដោយរួមមានព្រះចៅអធិការវត្តវៀតណាម និងតំណាងអាណិកជន វៀតណាមឆ្នើមនៅថៃអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅ
វៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ ៣០ មិនា ២០១៧។ នាថ្ងៃទី ២៦ មិនា នៅហាណូយ
គណៈប្រតិភូបានទៅដាក់កម្រងផ្ការ និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជី
មិញនៅប្រាង្គតំកល់សព ទស្សនាវត្តសសរមួយ វត្ត Phap Van វត្ត Tran Quoc ប្រាសាទ
Quan Thanh វត្ត Kim Lien និងវត្ត Hoang An ជាដើម។
នេះជាលើកទីមួយហើយដែលគណៈកម្មាធិការរដ្ឋអំពីជនជាតិវៀតណាមនៅបរទេស
សហការជាមួយបណ្ដាស្ថាប័នមានសមត្ថកិច្ច ដើម្បីរៀបចំឡើងសកម្មភាពនៅក្នុង
ប្រទេសចំពោះពុទ្ធសាសនិងវៀតណាមនៅឯបរទេស។ តាមគំរោង ក្នុងរយៈពេលមក
បំពេញទស្សនកិច្ចការងារនៅវៀតណាម គណៈប្រតិភូព្រះចៅអធិការវត្តវៀតណាម និង
តំណាងអាណិកជនវៀតណាមដ៏ឆ្នើមនៅថៃនឹងចូលជួបសម្ដែងការគួរសមថ្នាក់ដឹក
នាំបក្ស រដ្ឋ និងធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម៕