អាណិកជនវៀតណាមទទួលបុណ្យតេតប្រពៃណី

អាណិកជនវៀតណាមទទួលបុណ្យតេតប្រពៃណី - ảnh 1
សកម្មភាពទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំមមីឆស័ក ២០១៤ ត្រូវបានរៀបចំឡើង។ (Image: VOV)

(VOVworld) – ថ្លែងមតិក្នុងពិធីជប់លៀងអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក ២០១៤ ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៤ មករា នៅរដ្ឋធានី វៀងច័ន្ទ ដោយមាន
ការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រីឡាវ លោក Bunhang Volachit ប្រធានរដ្ឋសភាឡាវ
លោកស្រី  Panny Yathoutou ឯកគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Manh
Hung បានជូនដំណឹងឲ្យតំណាងអំពីសមិទ្ធិដែលវៀតណាមទទួលបានក្នុងរយៈពេលឆ្នាំ
កន្លងទៅក្នុងនោះមានសមិទ្ធិផលរួមរបស់ ប្រទេសទាំង ២ វៀតណាមនិងឡាវ ដូចជា តំលៃពាណិជ្ជកម្មទ្វេភាគីទទួលបាន ជាង ១ ពាន់លានដុល្លាអាមេរិក។ ប្រទេសទាំង ២ បានសម្រេចការងារជួសជួល បោះបង្គោលពំ្រដែនខ័ណ្ឌសីមា។ លោក Nguyen Manh
Hung សង្ឈឹមថា៖ នាឆ្នាំ ២០១៤ ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំង
 ២ នឹងបន្ត ជំរុញនិងអភិវឌ្ឍន៍ដ៏ស៊ីជំរៅថែមទៀត។

នាថ្ងៃដ៏ដែល អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិង Macao របស់ ចិន បានរៀបចំមហោស្រពអំណរនិទាឃៈរដូវឆ្នាំមមីឆស័ក ២០១៤ សំរាប់អាណិកជន
វៀតណាមនៅទីនេះ។ ថ្លែងមតិក្នុងជំនួបមុខទទួលបុណ្យតេត ប្រពៃណីអគ្គកុងស៊ុល
វៀតណាមប្រចាំនៅហ៊ុងកុងនិង Macao លោកស្រី Nguyen Thi Nha មានគោលបំណង
ថា៖ អាណិកជនវៀតណាមដែលកំពុងធ្វើការនិងរៀនសូត្រនៅទីនេះបន្តសាមគ្គីពង្រីក
សាមគ្គីភាពនិងរួមចំណែកថែមទៀត សំរាប់មាតុប្រទេស។

នាយប់ថ្ងៃទី ២៤ មករា អាណិកជនវៀតណាមនៅសឹង្ហបុរីចំនួន ៦ រយនាក់បាន ចូលរួមជំនួបមុខទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៤ ដែលស្ថានទូត វៀតណាមប្រចាំនៅសឹង្ហបុរីរៀបចំឡើង។ តាមប្រធានគណៈកម្មការទាក់ទងនៃ សហគមន៍ជនវៀតណាមនៅសឹង្ហបុរី លោក Vu Kim Khuong មានក្តីសង្ឃឹមថា៖ ដោយមានការបង្កើតគណៈកម្មការទាក់ទងនេះ សហគមន៍ជនវៀតណាមនៅ សឹង្ហបុរីនឹងមានសកម្មភាពជាស្តែងជាច្រើនដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមក ហើយបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២។ នាថ្ងៃទី ២៤ មករា ស្ថានទូតវៀតណាមប្រចាំនៅឆែកក៏បានរៀបចំជំនួបមុខស្និតស្នាលសំរាប់អ្នកកា សែតក្នុងសហគមន៍ជនវៀតណាមនៅទីនេះក្នុងឱកាសទទួលបុណ្យតេតឆ្នាំ មមី
 ឆស័ក ២០១៤ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ