អាណិកជនវៀតណាមនៅក្រៅប្រទេសផ្តល់ប្រាក់ជាង ៣ ពាន់លានដុងជាជំនួយគាំទ្រការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងមូលនិធិវ៉ាក់សាំងបង្កាកូវីដ ១៩
(VOVWORLD) - ជំនួយទាំងនេះជាការរួមចំណែករបស់សហគមន៍និងអង្គភាពអាជីវកម្មនៅក្នុងប្រទេស ចិន កម្ពុជា រុស្ស៊ី ចក្រភពអង់គ្លេស អ៊ីស្រាអែល ជប៉ុន ស្វីស ម៉ូហ្សាំប៊ិក អេហ្ស៊ីប នូវែលសេឡង់ អ៊ុយក្រែន ។
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានផ្តល់ប្រាក់របស់សហគមន៍និងអាជីវកម្មវៀតណាមនៅ Fukuoka ប្រទេសជប៉ុនដើម្បីគាំទ្រដល់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងមូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩ (ប្រភព៖ baoquocte.vn) |
នាព្រឹកថ្ងៃទី ៨ ខែតុលា នៅទីក្រុងហាណូយ តាងនាមសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានប្រគល់ប្រាក់ជាង ៣ ពាន់លានដុង ដើម្បីគាំទ្រដល់ការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងមូលនិធិវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ តាមរយៈគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
ជំនួយទាំងនេះជាការរួមចំណែករបស់សហគមន៍និងអង្គភាពអាជីវកម្មនៅក្នុងប្រទេសចិន រុស្ស៊ី ចក្រភពអង់គ្លេស អ៊ីស្រាអែល ជប៉ុន ស្វីស ម៉ូហ្សាំប៊ិក អេហ្ស៊ីប នូវែលសេឡង់ អ៊ុយក្រែន កម្ពុជា។ ក្នុងបរិបទដែលអាណិកជនវៀតណាមនៅក្រៅប្រទេសជុំវិញពិភពលោកក៏កំពុងជួបការលំបាកដោយសារការរីករាលដាលនៃជំងឺរាតត្បាត ប៉ុន្តែនេះគឺជាការគាំទ្រដ៏មានតម្លៃនិងមានអត្ថន័យ បង្ហាញពីប្រពៃណីសាមគ្គីភាពស្នេហាជាតិនិងមនុស្សជាតិ ស្មារតីជំនះពុះពាររាល់ការលំបាក ស្រឡាញ់គ្នាទៅវិញទៅមក ជួយទំនុកបម្រុងរបស់សហគមន៍វៀតណាមនៅក្រៅប្រទេស ដល់ប្រជាជនក្នុងប្រទេស។ ក្នុងនាមក្រសួងការបរទេស លោករដ្ឋមន្រ្តី Bui Thanh Son បានថ្លែងអំណរគុណដោយស្មោះចំពោះសហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស។ លោកបានអះអាងថា នាពេលកន្លងមក ទោះបីជានៅតែមានការលំបាកជាច្រើនដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺដល់ជីវភាពរស់នៅ ប៉ុន្តែបងប្អូនអាណិកជនតែងតែរក្សាប្រពៃណីសាមគ្គីភាព ដោយស្លឹកឈើរល្អរុំស្លឹកឈើរហែក ឆ្ពោះទៅស្រុកកំណើតជានិច្ច៕