អាណិកជន​​វៀតណាម​នៅ​បារាំង ​ប្រារព្ធ​ពិធី​ “និទាឃរដូវ​នៃ​ស្រុក​កំណើរ​”

(VOVWORLD) - នាយប់ថ្ងៃទី ២៧ ខែមករា នៅទីក្រុងប៉ារីស ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ក្រោមប្រធានបទ “និទាឃរដូវនៃស្រុកកំណើត” តាមទម្រង់ទាំងពី ដោយផ្ទាល់ផងនិងតាមអ៊ីនធឺណិតផង។ 
អាណិកជន​​វៀតណាម​នៅ​បារាំង ​ប្រារព្ធ​ពិធី​ “និទាឃរដូវ​នៃ​ស្រុក​កំណើរ​” - ảnh 1ការសម្តែងសិល្បៈនៅក្នុងកម្មវិធី។ (រូបថត៖ VOV)

កម្មវិធីនេះមានវត្តមានរបស់អាណិកជនវៀតណាមប្រមាណ ៥០នាក់ ដែលជាតំណាងសមាគមន៍ជនវៀតណាមនៅបារាំង មិត្តភក្តិបារាំង ក៏ដូចជាកម្មាភិបាលស្ថានទូតវៀតណាម និងស្ថាប័នតំណាងវៀតណាមនៅបារាំងផងដែរ។ ទន្ទឹមនឹងនេះ មានទីតាំងផ្សាយផ្ទាល់ជិត ២០កន្លែង នៅតាមតំបន់ជាច្រើនទូទាំងប្រទេសបារាំង ដូចជា Marseille Lyon Rennes Lille Vitré ជាទីកន្លែងដែលមានជនជាតិវៀតណាមមួយចំនួនធំរស់នៅ ក៏ដូចជានិស្សិតវៀតណាមកំពុងសិក្សារៀនសុត្រផងដែរ។ ជាពិសេស ឆ្នាំនេះជាលើកដំបូងដែលសមាគមជនវៀតណាមនៅព័រទុយហ្គាល់ក៏បានចូលរួមដែរ។

ថ្លែងសុន្ទរកថាស្វាគមន៍ចំពោះប្រជាអាណិកជនវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានសង្កត់ធ្ងន់ថា នៅពេលបុណ្យតេតនិងរដូវផ្ការីកមកដល់ម្តងៗ គឺជាពេលវេលាដ៏ពិសិដ្ឋសម្រាប់ប្រជាជនវៀតណាមគ្រប់រូប ជាឱកាសជួបជុំជាមួយក្រុមគ្រួសារ ញាតិមិត្ត ដើម្បីទុកឆ្នាំពោរពេញទៅដោយការលំបាក់ ឧបសគ្គនៅមួយអន្លើសិន ឈានចូលឆ្នាំថ្មីកាន់តែជោគជ័យ។ កម្មវិធីបុណ្យតេត “និទាឃរដូវនៃស្រុកកំណើត” រៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅបារាំង គឺជាការតបស្នងសង់គុណលើបំណងប្រាថ្នានិងទឹកចិត្តរបស់អាណិកជនវៀតណាមនៅឆ្ងាយពីស្រុកកំណើត ដែលតែងតែឆ្ពោះទៅមាតុភូមិនិងក្រុមគ្រួសារ ដោយបានរក្សាតម្លៃវប្បធម៌ខាងស្មារតី ប្រពៃណីដ៏ល្អប្រសើររបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ