អណិកជនវៀតណាមនៅសាធារណរដ្ឋឆែក អំណរបុណ្យតេតប្រពៃណីឆ្នាំ ២០២៣
(VOVWORLD) - នាយប់ថ្ងៃទី ២០ ខែមករា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកបានសម្របសម្រួលជាមួយសមាគមជនវៀតណាមនៅសាធារណរដ្ឋឆែក និងក្រុមហ៊ុនភាគហ៊ុន Saparia រៀបចំកម្មវិធី និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២៣ អំណរបុណ្យតេត ឆ្នាំថោះ បញ្ចស័ក ២០២៣។
ឯកអគ្គរដ្ឋទូត Thai Xuan Dung និងប្រតិភូជាច្រើនរូបបានចូលរួមក្នុងកម្មវិធីនេះ។ (រូបថត៖ VOV) |
ចូលរួមកម្មវិធីនេះមានប្រជាជនវៀតណាមជាច្រើននាក់ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅសាធារណរដ្ឋឆែក ជាមួយក្រុមគ្រួសាររបស់កម្មាភិបាល និងបុគ្គលិកស្ថានទូតទាំងអស់។ ក្នុងកម្មវិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Thai Xuan Dung បានផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រជាជនទាំងអស់ក្នុងសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ដោយមានសាមគ្គីភាព ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូល រួមទាំងជនជាតិវៀតណាមនៅឯបរទេស វៀតណាមបានបោះជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាមួយនឹងកំណើនសេដ្ឋកិច្ច ៨,០២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំកន្លងទៅ និងឈានមុខគេក្នុងតំបន់។ ទំហំពាណិជ្ជកម្មសម្រេចបាន ៧៣២ ពាន់លានដុល្លារអាមេរិក អតិរេកពាណិជ្ជកម្មចំនួន ១១,២ ពាន់លានដុល្លារអាមេរិក ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ទទួលបាន ២២,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៥%។ ក្រៅពីនោះ វៀតណាមក៏ស្ថិតក្នុងចំណោមប្រទេសទាំង១០ដែលទទួលបានរូបិយប័ណ្ណបរទេសច្រើនបំផុតលើពិភពលោក។ យោងតាមការស្ថិតិរបស់ធនាគាររដ្ឋវៀតណាម រូបិយប័ណ្ណពីបរទេសនៅឆ្នាំ ២០២២ បានផ្ទេរមកវៀតណាមមានចំនួនជាង ១២ ពាន់លានដុល្លារអាមេរិក។ លទ្ធផលទាំងនេះបន្តពង្រឹងរូបភាពនិងឋានៈរបស់វៀតណាមក្នុងតំបន់និងលើពិភពលោក៕