“អំណាចទន់” របស់វៀតណាមបានបង្កើនឋានៈរបស់ខ្លួនក្រោយរយៈពេល ១ ឆ្នាំ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ​១៩

(VOVWORLD) - វៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ានដែលបានឡើងកម្រិតក្នុងបញ្ជីរៀបចំណាត់ថ្នាក់“ អំណាចទន់” សកលលោក។
“អំណាចទន់” របស់វៀតណាមបានបង្កើនឋានៈរបស់ខ្លួនក្រោយរយៈពេល ១ ឆ្នាំ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ​១៩ - ảnh 1(រូបថត៖ TTXVN)

យោងតាមរបាយការណ៍សន្ទស្សន៍អំណាចទន់សកលលោក (Brand Finance Global Soft Power Index Report) ឆ្នាំ ២០២១ ដែលទើបបានប្រកាសនាពេលថ្មីៗនេះ បានឲ្យដឹងថាវៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ានដែលបានឡើងកម្រិតក្នុងបញ្ជីរៀបចំណាត់ថ្នាក់“ អំណាចទន់” សកលលោក។ ក្នុងបញ្ជីរៀបចំណាត់ថ្នាក់“ អំណាចទន់” សកលនៅឆ្នាំ ២០២១ មានការផ្លាស់ប្តូរដោយកើនឡើង ៣ កាំ បើប្រៀបធៀបនឹងឆ្នាំទៅមិញ ពោលគឺ ពីថ្នាក់ទី ៥០ ឡើងទៅថ្នាក់ទី ៤៧។ ពិន្ទុសរុបរបស់វៀតណាមគឺ ៣៣,៨ /១០០ ឈរនៅលើប្រទេសជាច្រើនក្នុងអាស៊ីអាគ្នេយ៍ដូចជាហ្វីលីពីន កម្ពុជា មីយ៉ាន់ម៉ា ហើយឈរនៅក្រោយ សិង្ហបុរី ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

Brand Finance បានវាយតម្លៃថា កិត្យានុភាពជាតិរបស់វៀតណាម ក្នុងឆ្នាំកន្លងទៅបានកើនឡើងហើយភាគច្រើនគឺពឹងផ្អែកលើគោលការណ៍ និងប្រតិកម្មយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាល ជាពិសេសគឺក្នុងការបញ្ជាណែនាំក្នុងការជួយឧបត្ថម្ភសហគ្រាសកសាង និងផ្សព្វផ្សាយពាណិជ្ជសញ្ញានៅក្នុង និងក្រៅប្រទេស ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់សហគ្រាសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ