អាណាព្យាបាល ៨១% ត្រៀមខ្លួនរួចជាស្រេចយកកុមារអាយុពី ៥-១១ ឆ្នាំទៅចាក់វ៉ាក់បង្ការកូវីដ ១៩
(VOVWORLD) - វិទ្យាស្ថានសាធារណមតិសង្គមបានជ្រើសរើសចំនួន ១៨.៧៤៣ គំរូ តាមវិធីសាស្រ្តចៃដន្យ ដែលតំណាងឱ្យគ្រប់ថ្នាក់ និងតំបន់សេដ្ឋកិច្ចសង្គមចំនួន ៦ នៃប្រទេស។
ចាប់ពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ វិទ្យាស្ថានសាធារណមតិសង្គម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានអនុវត្តន៍ការស្ទង់មតិសាធារណៈនៅក្នុងខេត្ត-ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស ដោយប្រមូលព័ត៌មានបរានុម័តលើមតិរបស់ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ជុំវិញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កុមារអាយុពី ៥-១១ឆ្នាំ និងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំនួនអ្នកចូលរួមឆ្លើយសំណួរគឺ ៣៨៧.០៣៧នាក់។ វិទ្យាស្ថានសាធារណមតិសង្គមបានជ្រើសរើសចំនួន ១៨.៧៤៣ គំរូ តាមវិធីសាស្រ្តចៃដន្យ ដែលតំណាងឱ្យគ្រប់ថ្នាក់ និងតំបន់សេដ្ឋកិច្ចសង្គមចំនួន ៦ នៃប្រទេស។
តាមរយៈការស្ទង់មតិ អ្នកឆ្លើយសំណួរភាគច្រើន (៨១%) បាននិយាយថា ពួកគេ "ត្រៀមខ្លួនរួចជាស្រេចដើម្បីយកកុមារទៅចាក់វ៉ាក់សាំងបង្ការកូវីដ ១៩” ប្រសិនបើវិស័យសុខាភិបាលរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 សម្រាប់កុមារអាយុពី ៥ដល់ ១១ ឆ្នាំ ក្នុងរយៈពេលខាងមុខ។ អត្រានេះនៅក្នុងក្រុមអាណាព្យាបាលដែលមានកូនអាយុចន្លោះពី៥ ដល់ ១១ឆ្នាំគឺ ៨០%៕