អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៤ជាមួយនិស្សិតវៀតណាមនៅទីក្រុង Grenoble (បារាំង)
(VOVWORLD) - នាថ្ងៃទី ១៧ ខែកុម្ភៈ សមាគមនិស្សិតវៀតណាម (AEVG) រួមជាមួយសហគមន៍ ជនវៀតណាមនៅទីក្រុង Grenoble ភាគនិរតីនៃប្រទេសបារាំងបានរៀបចំដោយ ជោគជ័យនូវព្រឹត្តិការណ៍អំណរបុណ្យតេតឆ្នាំ២០២៤ រួមចំណែកផ្សព្វផ្សាយវប្បធម៌នៃ បុណ្យតេត ដល់បងប្អូនអាណិកជននិងមិត្តភក្តិបារាំង។
និស្សិតវៀតណាមនៅទីក្រុង Grenoble សម្ដែងរឿង "ព្រះចង្ក្រាន" នៅក្នុងកម្មវិធី។
(រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានសង្កត់ធ្ងន់ថា បុណ្យតេត ប្រពៃណីជាតិ សម្រាប់ប្រជាជនវៀតណាមទាំងអស់ គឺជាពេលវេលាដ៏សំខាន់ ជាពេល វេលានៃការជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ជាឱកាសចែករំលែកគ្នារវាងបណ្ដា ជំនាន់ក្នុងបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាល។
“ឆ្នាំរោង មិនត្រឹមតែជានិមិត្តរូបនៃកម្លាំងប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យការចាប់ ផ្តើមថ្មីសម្រាប់គម្រោងផ្ទាល់ខ្លួន គ្រួសារ និងអាជីពទៀតផង។ តំបន់ Grenoble មានសហគមន៍ជនវៀតណាម ជាមួយនឹងចំនួននិស្សិត និងអ្នកស្រាវជ្រាវយ៉ាងច្រើន កុះករ ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្ររវាងវៀតណាម និងបារាំង”។ ព្រឹត្តិការណ៍អំណរបុណ្យតេតឆ្នាំ២០២៤ បានទាក់ទាញការយកចិត្តទុកដាក់របស់ ភ្ញៀវជិត ៣០០ នាក់ មិនត្រឹមតែនិស្សិតនិងអាណិកជនវៀតណាមប៉ុណ្ណោះទេ ថែមទាំង ក៏មានមិត្តភក្តិបារាំង និងនិស្សិតអន្តរជាតិជាច្រើនទៀតផង។ នេះក៏ជាឱកាសសម្រាប់ អាណិកជនវ័យក្មេងនៅបារាំងដើម្បីទទួលបទពិសោធន៍ ក៏ដូចជាបន្តផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ស្រុកកំណើតផងដែរ៕