អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសលាលែង​ក្នុង​រដ្ឋសភា

(VOVWORLD) - នាថ្ងៃទី ១ ខែមេសា ក្នុងសម័យបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ប្រធានគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសលាលែងក្នុងរដ្ឋសភា ដើម្បីត្រៀមចូលកាន់តំណែងថ្មីនៅព្រឹទ្ធសភា។ 
អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសលាលែង​ក្នុង​រដ្ឋសភា - ảnh 1អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងមតិនៅរដ្ឋសភាកម្ពុជា។ រូបថត៖ VOV

ក្នុងបញ្ជីឈ្មោះអ្នកចូលរួមក្នុងពិធីបើកសម័យប្រជុំលើកទី២ នៃរដ្ឋសភាកម្ពុជា នីតិកាលទី៧ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»។

បើតាមអ្នកជំនាញ ការលាលែងពីរដ្ឋសភារបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺដើម្បីត្រៀមខ្លួនកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជា នាពេលខាងមុខ។ មុននោះ គណបក្សប្រជាជនកម្ពុជាក៏បានបញ្ជាក់ដែរថា នឹងតែងតាំងលោក ហ៊ុន សែន កាន់តំណែងជាប្រធានព្រឹទ្ធសភា នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ៣ ខែមេសា។ ប្រសិនបើ កាន់តំណែងនេះ លោកនឹងធ្វើជាប្រមុខរដ្ឋនៅពេលព្រះមហាក្សត្រកម្ពុជាធ្វើដំណើរទៅបរទេស។

លោក ហ៊ុន សែន បានចាកចេញពីមុខតំណែងនាយករដ្ឋមន្ត្រីនៅខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីកាន់អំណាចរយៈពេល ៣៨ឆ្នាំ ហើយកូនប្រុសរបស់លោកគឺ លោក ហ៊ុន ម៉ាណែត បានឡើងស្នងតំណែងពីលោក។ លោក ហ៊ុន សែន នៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងអាសនៈចំនួន ១២០/២៥ ក្នុងរដ្ឋសភា បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែកក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ