អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ប្រឈមមុននឹងបទពុករលួយ
(VOVWORLD) - នាព្រឹកថ្ងៃទី ៤ កក្កដា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានមានវត្តមាននៅតុលារការទីក្រុង Kuala Lumpur ក្រោយពីកំលាំងសមត្ថកិច្ច ចាប់ខ្លួនមួយថ្ងៃមុននេះក្នុងការធ្វើស៊ើបអង្គេតប្រយុទ្ធប្រឆាំងអំពើពុករលួយនៅ ប្រទេសអាស៊ីអាគ្នេយ៍នេះ។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ប្រឈមមុននឹងបទពុករលួយ |
នាព្រឹកថ្ងៃទី ៤ កក្កដា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានមានវត្តមាននៅតុលារការទីក្រុង Kuala Lumpur ក្រោយពីកំលាំងសមត្ថកិច្ច ចាប់ខ្លួនមួយថ្ងៃមុននេះក្នុងការធ្វើស៊ើបអង្គេតប្រយុទ្ធប្រឆាំងអំពើពុករលួយនៅ ប្រទេសអាស៊ីអាគ្នេយ៍នេះ។ នៅអង្គជំនុំជំរះ លោក Najib Razak ត្រូវបានចោទប្រកាន់ពីបទព្រហ្មទ័ណ្ឌចំនួន ១០ ទាក់ទិនដល់មូលនិធិវិនិយោគ រដ្ឋម៉ាឡេស៊ី (1MDB) ដែលលោកបានបង្កើតឡើងពេលដែលកាន់អំណាចនាឆ្នាំ ២០០៩។ គោលនៅនៃមូលនិធីនេះគឺអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមរយៈទំនាក់ទំនងដៃគូសកលទាំងមូលនិងការវិនិយោគដោយផ្ទាល់ពីបរទេស។ ប៉ុន្តែ មូលនិធិនេះក៏ជាមូលហេតុដែលបណ្តាលឡើងរឿងអាស្រូវបាត់បង់ទឹកប្រាក់ចំនួន ៣,៧ ពាន់ លានដុល្លាអាមេរិកដែលត្រូវបានចាត់ទុកជាប្រាក់ពុករលួយនិងការលាងលុយនាំទៅដល់ការធ្វើស៊ើបអង្គេតនៅអាមេរិក ស្វីស សឹង្ហបុរី ម៉ាឡេស៊ីនិងចិន។ នាបច្ចុប្បន្ន គណៈកម្មាធិការធ្វើការស៊ើបអង្គេតរបស់ម៉ាឡេស៊ី (MACC) នៅបន្តធ្វើ ការស៊ើបអង្គេតរឿងសំណុំនេះ។ នាពេលថ្មីៗនេះ សមត្ថកិច្ចម៉ាឡេស៊ីបានរឹបអូសទ្រព្យសម្បិត្តដែលមានតំលៃឡើងដល់ ២៧៣ លានដុល្លាអាមេរិកពាក់ព័ន្ធដល់ លោក Najib។ រហូតមកដល់ពេលនេះ លោក Najib នៅបដិសេធន៍ការចោទប្រកាន់ ពោលខាងលើ៕