អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ត្រូវបានចោទប្រកាន់ថា កែប្រែរបាយការណ៍សវនកម្មស្ដីពី 1MDB
(VOVWORLD) -លោក Najib ត្រូវចោទប្រកាន់ថា ក្នុងរយៈពេលកាន់មុខតំណែងនោះ លោកបានបញ្ជាឲ្យអគ្គសវនករលុបចោល ខ្លឹមសារមួយចំនួនក្នុងរបាយការណ៍សវនកម្មចុងក្រោយស្ដីពី1MDB។
នាថ្ងៃទី ១២ ខែធ្នូ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak បានទៅកាន់តុលាការគួឡាឡាំពួ ដើម្បីប្រឈមុខនឹង បទចោទប្រកាន់កែប្រែរបាយការណ៍សវនកម្មចុងក្រោយអំពី មូលនិធិអភិវឌ្ឍន៍ប្រទេសម៉ាឡេស៊ីមួយ (1MDB) ។
ក្នុងអង្គ ជំនុំជម្រះលើកទី ៥ នេះ លោក Najib ត្រូវចោទប្រកាន់ថា ក្នុងរយៈពេលកាន់មុខតំណែងនោះ លោកបានបញ្ជាឲ្យអគ្គសវនករលុបចោល ខ្លឹមសារមួយចំនួនក្នុងរបាយការណ៍សវនកម្មចុងក្រោយស្ដីពី1MDB ផងដែរ៕